ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៥, អន្តរក្រសួង រួមានក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមនឹងការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ផងដែរ។






