អ៊ីរ៉ង់៖ អ្នកទោសចំនួន ២៧នាក់ នៅមិនទាន់ចាប់ខ្លួនបាន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2025/07/23 09:51:11 pm        71

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា អ៊ីរ៉ង់បាននិយាយកាលពីអង្គារថា អ្នកទោសចំនួន ២៧ នាក់ នៅមិនទាន់ចាប់បាននៅឡើយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីខែមុន បានកំណត់គោលដៅទៅលើពន្ធនាគារ Evin នៅភាគខាងជើងនៃរដ្ឋធានីតេអេរ៉ង់។

ការវាយប្រហារតាមអាកាស គឺជាផ្នែកមួយនៃការវាយប្រហាររយៈពេល ១២ថ្ងៃ របស់អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១.១០០នាក់ ស្លាប់ ខណៈដែលមនុស្ស ២៨នាក់ បានស្លាប់ នៅក្នុងប្រទេសអ៊ីស្រាអែល នៅក្នុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។

គេហទំព័រព័ត៌មាន Mizanonline របស់តុលាការ បានដកស្រង់សម្តីអ្នកនាំពាក្យលោក Asghar Jahangir ដែលបាននិយាយថា អ្នកទោសចំនួន ៧៥នាក់ បានរត់គេចខ្លួន បន្ទាប់ពីការវាយប្រហារ ដែលក្នុងនោះ ៤៨នាក់ ត្រូវបានចាប់ខ្លួនមកវិញ ឬវិលត្រឡប់មកវិញដោយស្ម័គ្រចិត្ត។ លោកបានបញ្ជាក់ថា អាជ្ញាធរនឹងចាប់ខ្លួនអ្នកផ្សេងទៀត ប្រសិនបើពួកគេ មិនប្រគល់ខ្លួនឲ្យនោះ។

លោក Jahangir បានបន្ថែមថា អ្នករត់គេចខ្លួន គឺជាអ្នកទោសដែលកំពុងអនុវត្តទោសសម្រាប់បទល្មើសតូចតាច។

មន្ត្រីអ៊ីរ៉ង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៧១នាក់ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីដើមខែកក្កដាថា មនុស្ស ៨០នាក់ បានស្លាប់ នៅពេលនោះ ដោយក្នុងនោះមានបុគ្គលិកពន្ធនាគារ ទាហាន អ្នកទោស និងសមាជិកគ្រួសារដែលមកសួរសុខទុក្ខ។ អាជ្ញាធរ ក៏បាននិយាយថា អ្នកទោស ៥នាក់ បានស្លាប់។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm