ថ្វីបើមានការវាយប្រហារនាពេលថ្មីៗនេះលើតំបន់ហ្កាហ្សា និងស៊ីរីក៏ដោយ ក៏ប្រទេសជប៉ុន បានបដិសេធមិនព្រមថ្កោលទោសចំពោះសកម្មភាពរបស់អ៊ីស្រាអែលដែរ។

ជំហរនេះ ផ្ទុយស្រឡះទៅនឹងការរិះគន់ខ្លាំងៗរបស់ទីក្រុងតូក្យូចំពោះសកម្មភាពយោធាដែលធ្វើឡើងដោយប្រទេសផ្សេងទៀត ដូចជារុស្ស៊ីជាដើម។
រដ្ឋមន្ត្រីការបរទេសលោក Takeshi Iwaya បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ជប៉ុន ចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអត់ធ្មត់ និងការសន្ទនា។ លោកក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេស ដែលធ្វើការដើម្បីដោះស្រាយស្ថានការណ៍នៅស៊ីរី ។

លោក Iwaya បាននិយាយថា៖«ដូចដែលខ្ញុំបានលើកឡើងនាពេលលកន្លងទៅ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាព នៅក្នុងប្រទេសស៊ីរី» ដោយបន្ថែមថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសស៊ីរី អាចធ្វើឲ្យស្ថានភាពនៅទីនោះកាន់តែអាក្រក់ឡើងៗ។
«យើងកំពុងអំពាវនាវឲ្យមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានព្រមព្រៀងដោយភាគីពាក់ព័ន្ធ និងជំរុញយ៉ាងមុតមាំគ្រប់ភាគីទាំងអស់ រួមទាំងអ៊ីស្រាអែល ឲ្យអនុវត្តការអត់ធ្មត់ជាអតិបរមា»។
លើសពីនេះទៅទៀតនោះ លោក Iwaya បានសង្កត់ធ្ងន់ថា បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពរបស់ស៊ីរី គួរតែត្រូវបានគោរព។ លោកបានទទួលស្គាល់ថា រដ្ឋាភិបាលស៊ីរី បានចូលរួមក្នុងកិច្ចសន្ទនាក្នុងគោលបំណងសម្រេចបាននូវដំណោះស្រាយនយោបាយ និងការផ្សះផ្សាជាតិ។