ប្រធានាធិបតី៖ អ៊ីរ៉ង់នឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ស្របតាមច្បាប់អន្តរជាតិ

2025/07/23 10:05:29 pm        271

ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានប្រាប់ទូរទស្សន៍ Al Jazeera ក្នុងបទសម្ភាសន៍មួយថា អ៊ីរ៉ង់មិនស្វែងរកការទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែនឹងបន្តចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិ។

លោកបាននិយាយថា៖«យើងច្រានចោលទាំងស្រុងនូវ [គំនិត]នៃការមានអាវុធនុយក្លេអ៊ែរ។ នេះគឺជាទិដ្ឋភាពនយោបាយ សាសនា មនុស្សធម៌ និងយុទ្ធសាស្ត្ររបស់យើង» ដោយបានបន្ថែមថា៖«អ៊ីរ៉ង់នឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅលើទឹកដីរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ នាពេលអនាគត»។

ដោយបានអត្ថាធិប្បាយអំពីការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែលថា អ៊ីរ៉ង់មិនត្រូវទទួលបានអាវុធនុយក្លេអ៊ែរនោះទេ លោក Pezeshkian បាននិយាយថាខ្លួន«យល់ស្របនឹងការអះអាងនោះ»។

លោកបានបន្តថា៖«ការអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់យើង ត្រូវបានលុបចោល គឺជាការបោកប្រាស់មួយ ពីព្រោះឱកាសរបស់យើង គឺស្ថិតនៅក្នុងគំនិតរបស់អ្នកវិទ្យាសាស្ត្ររបស់យើង មិនមែនស្ថិតនៅក្នុងរោងចក្រមនុយក្លេអ៊ែរទេ»។

នៅក្នុងបរិបទនេះ លោកបានសង្កត់ធ្ងន់ថា រាល់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចាំបាច់ត្រូវគិតគូរពីផលប្រយោជន៍របស់ភាគីទាំងអស់ ហើយការគំរាមកំហែងណាមួយប្រឆាំងនឹងអ៊ីរ៉ង់ គឺមិនអាចទទួលយកបានឡើយ។

កិច្ចចរចាចំនួន ៥ជុំ ត្រូវបានធ្វើឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ចាប់តាំងពីដើមឆ្នាំ ២០២៥ ប៉ុន្តែគ្មានលទ្ធផលណាមួយ ត្រូវបានសម្រេច ដោយសារតែការបើកប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ ប្រទេសអឺរ៉ុបទាំងបី គឺចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលបានពិភាក្សាជាមួយទីក្រុងតេអេរ៉ង់ បានបរាជ័យ ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm