ចារកម្មអ៊ុយក្រែន៖ រុស្ស៊ីនឹងចាយប្រាក់ជាង ១សែនកោដិដុល្លារ ត្រៀមធ្វើ "សង្រ្គាមទ្រង់ទ្រាយធំ" នាពេលខាងមុខ

2025/07/23 10:12:30 pm        380

ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយកាលពីថ្ងៃអង្គារ (២២ កក្កដា) ថា រុស្ស៊ី គ្រោងនឹងចំណាយប្រាក់ប្រហែល ១,១សែនកោដិដុល្លារ លើការបំពាក់អាវុធឡើងវិញក្នុងរយៈពេល ១១ឆ្នាំខាងមុខ ដើម្បីត្រៀមរៀបចំសម្រាប់លទ្ធភាពនៃសង្គ្រាមទ្រង់ទ្រាយធំនាពេលអនាគត។

លោក Budanov និយាយថា ទីក្រុងមូស្គូបានចាប់ផ្តើមកម្មវិធីអាវុធដែលមានមហិច្ឆតាធំបំផុតរបស់ខ្លួនចាប់តាំងពីការដួលរលំនៃសហភាពសូវៀតមក ហើយថា រុស្ស៊ីកំពុងកៀងគរគ្រប់ផ្នែកទាំងអស់នៃសង្គមដើម្បីគាំទ្រដល់ការកសាងយោធារបស់ខ្លួន។

ថ្លែងក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រធានចារកម្មរូបនេះលើកឡើងថា៖ "មានការប្រមូលផ្តុំផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមនៃសហព័ន្ធរុស្ស៊ីទាំងមូល ដើម្បីត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាមទ្រង់ទ្រាយធំនាពេលខាងមុខ"។

ជាផ្នែកមួយនៃកំណែទម្រង់នេះ រុស្ស៊ីបង្កើតតំបន់យោធាថ្មីចំនួនពីររួចមកហើយ គឺនៅទីក្រុងមូស្គូ និងលេនីងរ៉ាត (Leningrad) ហើយកំពុងរៀបចំបង្កើតកងពលបន្ថែម និងអង្គភាពយោធា។ លោក Budanov និយាយថា គោលដៅរបស់វិមានក្រឹមឡាំងមិនមែនគ្រាន់តែជាការត្រួតត្រាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែជាការកែប្រែសណ្តាប់ធ្នាប់ពិភពលោកទាំងមូលឡើងវិញ។

ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីការព្រមានកាន់តែច្រើនឡើងពីសេវាចារកម្មលោកខាងលិច អំពីការកសាងកម្លាំងយោធារយៈពេលវែងរបស់រុស្ស៊ី។ កាលពីឆ្នាំមុន ប្រមុខចារកម្មអាល្លឺម៉ង់ និយាយថា ទីក្រុងមូស្គូនឹងមានសមត្ថភាពយោធាដើម្បីវាយប្រហារណាតូនៅឆ្នាំ២០៣០៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm