ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ

2025/07/23 11:00:12 pm        479

កំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ កំពុង​ខិតខំ​ពង្រីក​ការ​ស្ថាបនាផ្លូវ នៅតាមទីជនបទដាច់ស្រយាល ដើម្បីឆ្លើយតបទៅ​នឹង​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រជា​ពលរដ្ឋ ក្នុងការធ្វើដំណើរកាន់ស្រួល និងងាយនាំកសិផលទៅកាន់ទីផ្សារ ទាំងនៅរដូវប្រាំង និង​រដូវវស្សា ។

ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និង​វាយ​តម្លៃ​លើការងារជួសជុលស្ដារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ប្រវែងជាង ៧គីឡូម៉ែត្រ និង​ប្រព័ន្ធលូ ស្ថិតក្នុងឃុំក្តីដូង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម នៃក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ក្រសួង​អភិវឌ្ឍន៍​ជនបទ​កំពុង​ខិតខំ​ចូលរួម​កសាង​តំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំង​ផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានា​បាន​កំណើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ប្រកប​ដោយ​ចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង ។

ឯកឧត្តមបានបន្តថា ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន ទី១. ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់,ទី២. ការលើក​កម្ពស់​សុខភាព​ អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ, ទី៣. ការអភិវឌ្ឍ​សហគមន៍​ជន​បទ​, ទី៤. ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និងទី៥. ការពង្រឹង​ស្ថាប័ន​តាម​រយៈ​ការ​រៀប​ចំ​គោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា នៅក្នុងចំណោមការងារអទិភាពទាំងអស់ ការកសាងផ្លូវ គឺ​ជា​វិស័យ​អាទិភាពផងដែរ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដូចនេះក្នុង​នាម​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តប្រឹងប្រែងការស្ថាបនា និងការប្រែក្លាយ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ ទៅជាផ្លូវក្រាលក្រួស ផ្លូវកៅស៊ូ និងផ្លូវបេតុងជាដើម ដោយធ្វើយ៉ាងណា ឲ្យប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារងាយស្រួលជាងមុន ។

ជាមួយនេះ ឯកឧត្តម ផូ ផារិទ្ធ ជឿជាក់ថា នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ នឹង​ស្ថាបនា​ផ្លូវ​១​ខ្សែនេះ​ តាមស្ដង់ដារនិងរឹងមាំយូរអង្វែង ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយក៏បាន​អំពាវ​នាវ​ដល់ប្រជាពលរដ្ឋ សូមចូលរួមថែទាំ នៅពេលផ្លូវនេះ ជួសជុលរួចរាល់ ក្នុងនោះ​មិន​ត្រូវ​នាំ​គ្នា​កាប់​គាស់ ជីកកកាយផ្លូវ មិនត្រូវដឹកលើសទម្ងន់ និងមិនត្រូវលើកដីផ្ទះខ្ពស់ជាងផ្លូវ ។ ឯកឧត្តម​ក៏​បាន​ជំរុញ ទៅអាជ្ញាធរមូលដ្ឋាន ត្រូវទប់ស្កាត់សកម្មភាពដឹកលើសទម្ងន់ ធ្វើឲ្យផ្លូវ​ឆាប់​រង​ការ​ខូច​ខាត​ តាមរយៈការដាក់វិធានការនានា ព្រោះផ្លូវមួយខ្សែៗ គឺបានប្រើប្រាស់ថវិកាជាតិច្រើន ក្នុង​ការ​កសាង​៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm