កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានសម្លាប់ជនសកម្មប្រយុទ្ធចំនួន ៨នាក់ នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើង ក្នុងរយៈពេលពីរថ្ងៃ នៅក្នុងខេត្តបាឡូជីស្ថាន(Balochistan) ភាគនិរតី ដោយពណ៌នាក្រុមបះបោរនេះថា ជាក្រុមតំណាងរបស់ឥណ្ឌា។
ការប្រយុទ្ធគ្នា បានកើតឡើងនៅក្នុងស្រុក Kalat អំឡុងពេលប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយ ដោយបានកំណត់គោលដៅទៅលើ«ក្រុម Fitna al Hindustan» ដែលជាពាក្យដែលយោធាប៉ាគីស្ថានប្រើសម្រាប់ក្រុមសកម្មប្រយុទ្ធ ដែលខ្លួននិយាយថា គាំទ្រដោយប្រទេសជិតខាង និងប្រទេសឥណ្ឌាដែលគូប្រជែងដ៏សំខាន់។

ខេត្ត Balochistan ដែលអស្ថិរភាពរបស់ប្រទេសប៉ាគីស្ថាន គឺជាទីតាំងនៃអំពើហិង្សាបង្កឡើដដោយក្រុមបំបែកខ្លួន និងក្រុមបះបោរ តាំងពីយូរយារណាស់មកហើយ ហើយទីក្រុងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ជាញឹកញាប់ថា មានការពាក់ព័ន្ធរបស់ឥណ្ឌា នៅក្នុងសកម្មភាពអស្ថិរភាពនៅទីនោះ ជាការចោទប្រកាន់ដែលទីក្រុងញូវដែលី បានបដិសេធ។
ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ដែលជាប្រព័ន្ធផ្សព្វផ្សារបស់យោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បន្ទាប់ពីប្រតិបត្តិផ្អែកលើព័ត៌មានសម្ងាត់ដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខ នៅស្រុក Kalat នៃខេត្តបាឡូជីស្ថាន កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងអំឡុងពេលនោះ ភេរវករចំនួន ៤នាក់ដែលជា របស់ក្រុមតំណាងឥណ្ឌា Fitna al Hindustan ត្រូវបានសម្លាប់ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ ប្រតិបត្តិការបោសសម្អាតយ៉ាងហ្មត់ចត់ ត្រូវបានធ្វើឡើង នៅក្នុងតំបន់មួយចំនួនដែលនៅជុំវិញនេះ»។
