ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា រដ្ឋាភិបាលបើកចំហឲ្យមានការរៀបចំ កិច្ចសន្ទនា ជាមួយកងកម្លាំងប្រឆាំង ដើម្បីដោះស្រាយបញ្ហាក្នុងស្រុក។
ទូរទស្សន៍ SNN បានដកស្រង់សម្តីលោកដែលបានថ្លែងថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនា ជាមួយកងកម្លាំងទាំងអស់។ ថ្ងៃនេះ យើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការសន្ទនា ជាមួយក្រុមប្រឆាំងដោយឈរលើមូលដ្ឋានសមភាព ព្រោះថា ការដោះស្រាយបញ្ហារបស់ប្រទេស ត្រូវការការសន្ទនា មិនមែនការប្រឈមមុខគ្នានោះទេ»។

បើយោងតាមប្រធានាធិបតីអ៊ីរ៉ង់ រដ្ឋាភិបាលបច្ចុប្បន្ន បានប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះមានការកង្វះទឹកប្រើប្រាស់ជាដើម។ លោកបានបន្ថែមថា៖«វិធានការរឹតត្បិតនាពេលបច្ចុប្បន្ននេះ កើតចេញពីភាពមិនស្មើគ្នា។ វិធានការមួយចំនួន ដូចជាថ្ងៃឈប់សម្រាកជាកាតព្វកិច្ច ត្រូវបានរៀបចំឡើង ដើម្បីជួយប្រជាជនទប់ទល់នឹងវិបត្តិទឹក និងសន្សំសំចៃទឹកបន្ថែមទៀត»។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍មុននេះថា អាជ្ញាធរនៅក្នុងខេត្តយ៉ាងតិចចំនួន ៥របស់ អ៊ីរ៉ង់ បានប្រកាសថ្ងៃទី ២៣ ខែកក្កដា ជាថ្ងៃសម្រាក សម្រាប់ស្ថាប័នរដ្ឋាភិបាលទាំងអស់ ដោយលើកឡើងពីតម្រូវការក្នុងការរក្សាធនធាន ចំពេលមានកម្តៅខ្លាំងដែលកំពុងរួបរឹតប្រទេសនេះ។
