ថ្វីបើមានរាប់ពាន់លានដុល្លារពីអន្តរជាតិក៏ដោយ កងទ័ពរបស់ប្រទេសសូម៉ាលី បានបង្ហាញពីភាពទន់ខ្សោយក្នុងការទប់ទល់នឹងការវាយលុករយៈពេលជាច្រើនខែដោយក្រុមបះបោរអាល់សាបាប (Al-Shabab) ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ហើយក្រុមម្ចាស់ជំនួយ កំពុងអស់ការអត់ធ្មត់។
ដោយប្រើយុទ្ធជនរាប់រយនាក់ និងរថយន្តមួយគ្រឿងដែលផ្ទុកគ្រឿងផ្ទុះសម្រាប់ការវាយប្រហារអត្តឃាត ក្រុម Al-Shabab បានដណ្តើមយកទីក្រុង Moqokori មកវិញ កាលពីថ្ងៃទី ០៧ ខែកក្កដា ដែលជាការ នៅក្នុងរលកនៃការបរាជ័យចុងក្រោយបំផុតក្នុងឆ្នាំនេះ សម្រាប់រដ្ឋាភិបាល។

ការដណ្តើមបានទីក្រុងនេះ បានផ្តល់ឲ្យពួកគេនូវទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ ដើម្បីបើកការវាយប្រហារចូល ទៅក្នុងតំបន់ Hiiraan ប៉ុន្តែនេះ ក៏ជាជ័យជម្នះជានិមិត្តរូបដ៏មានឥទ្ធិពលលើកងជីវពលកុលសម្ព័ន្ធក្នុងស្រុកដែលជា «កម្លាំងប្រយុទ្ធដ៏ល្អបំផុត» របស់រដ្ឋាភិបាលប្រឆាំងនឹងក្រុម Al-Shabab។ នេះបើយោងតាមលោក Omar Mahmood នៃក្រុមដោះស្រាយវិបត្តិអន្តរជាតិ។
រដ្ឋាភិបាលរបស់ប្រទេសសូម៉ាលី បាននិងកំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធឥស្លាម តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០ ហើយទ្រព្យសម្បត្តិរបស់ខ្លួន បានថយចុះ ប៉ុន្តបច្ចុប្បន្ននេះ កំពុងប្រឈមនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនៃនៃការធ្លាក់ចុះការគាំទ្រពីអន្តរជាតិ កងទ័ពដែលបាត់បង់ស្មារតីក្នុងការប្រយុទ្ធ និងជម្លោះនយោបាយ។
រដ្ឋាភិបាលនេះ ពឹងផ្អែកលើកងជីវពលក្នុងស្រុកដែលគេស្គាល់ថា «Macwiisley» សម្រាប់យុទ្ធនាការដ៏ជោគជ័យ ក្នុងឆ្នាំ ២០២២-២៣ ដោយដណ្តើមបានទីក្រុងនិងភូមិប្រហែល ២០០ពីក្រុម Al-Shabab។
