សារព័ត៌មាន Obshchestvennoye.Novosti របស់អ៊ុយក្រែន បានរាយការណ៍ថា មនុស្សប្រហែល ២.000 នាក់ កំពុងចូលរួមក្នុងការប្រមូលផ្តុំមួយ នៅកណ្តាលទីក្រុងគិវ ដើម្បីតវ៉ាចំពោះច្បាប់ដ៏ចម្រូងចម្រាស ដែលមានប្រសិទ្ធិភាពដកហូតឋានៈឯករាជ្យរបស់ ការិយាល័យប្រឆាំងអំពើពុករលួយជាតិ និងការិយាល័យឯកទេសប្រឆាំងអំពើពុករលួយរបស់រដ្ឋអាជ្ញា។
នាពេលមុននេះ ការប្រមូលផ្តុំតវ៉ាស្រដៀងគ្នានេះ ត្រូវបានធ្វើឡើង នៅក្នុងទីក្រុង Lvov, Dnepr (ពីមុនត្រូវបានគេស្គាល់ថា ទីក្រុងDnepropetrovsk), Odessa, Poltava, Ternopol និង Rovno ។
ក្រុមអ្នកតវ៉ានៅទីក្រុងគីវ ក៏បានទាមទារឲ្យប្រធានការិយាល័យរបស់លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្កី គឺលោក Andrey Yermak លាលែងពីតំណែងផងដែរ។

កាលពីថ្ងៃអង្គារ សភាអ៊ុយក្រែន បានអនុម័តច្បាប់មួយដែលលុបបំបាត់ឯករាជ្យភាពនៃការិយាល័យប្រឆាំងអំពើពុករលួយជាតិ និងការិយាល័យឯកទេសប្រឆាំងអំពើពុករលួយរបស់រដ្ឋអាជ្ញាដោយសំឡេងភាគច្រើន ២៦៣សំឡេង។ ប្រធានសភាលោក Ruslan Stefanchuk បានចុះហត្ថលេខាលើច្បាប់នេះ។ សមាជិកសភាមួយចំនួន បាននិយាយថា ច្បាប់នេះ ត្រូវបានចុះហត្ថលេខារួចហើយដោយលោក វ្ល៉ូឌីមី ហ្សេឡិនស្គី ប៉ុន្តែមិនមានការបញ្ជាក់អំពីវានៅលើគេហទំព័ររបស់សភានោះទេ។
