អ៊ីស្រាអែល៖ ក្រុមហាម៉ាស គឺជាអ្នកបង្កឲ្យមានអ្នករបួស និងស្លាប់ នៅកន្លែងផ្តល់ជំនួយ

2025/07/23 11:58:07 pm        50

ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា រដ្ឋមន្ត្រីការបរទេស លោក Gideon Sa'ar និយាយថា អំឡុងពេលជជែកតាមទូរសព្ទជាមួយប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) គឺលោកស្រី Kaja Kallas លោកបានប្រាប់ថា គឺក្រុមហាម៉ាស មិនមែនអ៊ីស្រាអែលនោះឡើយ ដែលត្រូវទទួលខុសត្រូវចំពោះឧបទ្ទវហេតុមនុស្សស្លាប់ច្រើន នៅក្បែរកន្លែងចែកចាយជំនួយ ក្នុងតំបន់ហ្កាហ្សា។

ក្នុងព័ត៌មានបញ្ជាក់ពីការសន្ទនាតាមទូរសព្ទនេះ នៅលើបណ្ដាញសង្គម X លោក Sa'ar រៀបរាប់ថា លោកបានប្រាប់លោកស្រី Kallas ថា៖ «ក្រុមហាម៉ាសកំពុងធ្វើយុទ្ធនាការភូតកុហក ខណៈពេលដែលមានចេតនាបង្កើតឲ្យមានជម្លោះ រវាងប្រជាជនស៊ីវិល មជ្ឈមណ្ឌលចែកចាយជំនួយ និង IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល)»។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានបញ្ជាក់ថា៖ «ក្រុមហាម៉ាសគឺជាអ្នកបាញ់ប្រហារជនស៊ីវិល និងធ្វើទារុណកម្មពួកគេនៅពេលពួកគេព្យាយាមប្រមូលជំនួយ»។

លោកបន្ថែមថា ខណៈពេលដែលអ៊ីស្រាអែលបានយល់ស្របលើសំណើដោះលែងចំណាប់ថ្នូរ និងបទឈប់បាញ់ចុងក្រោយបង្អស់ «ក្រុមហាម៉ាសកំពុងពន្យឺត និងបំផ្លាញការចរចា ស្របពេលដែលកំពុងបន្តឃុំខ្លួនចំណាប់ថ្នូររបស់យើងយ៉ាងឃោរឃៅ។ សហគមន៍អន្តរជាតិមិនត្រូវធ្លាក់ចូលទៅក្នុងអន្ទាក់របស់ក្រុមហាម៉ាសនោះឡើយ»។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប និងអ៊ីស្រាអែលបានប្រកាសកាលពីដើមខែនេះថា ពួកគេបានឈានដល់ «ការយោគយល់គ្នា» ដើម្បីកែលម្អស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា ទោះបីជាមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ក្រោយមកបានសង្កត់ធ្ងន់ថា មិនមានកិច្ចព្រមព្រៀងផ្លូវការនោះទេ ហើយវិធានការរបស់អ៊ីស្រាអែលត្រូវបានកំណត់ដោយការសម្រេចរបស់គណៈរដ្ឋមន្ត្រី មិនមែនដោយការធានាពីខាងក្រៅនោះទេ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm