រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ីលោក Oksana Lut បានប្រកាសក្នុងកិច្ចប្រជុំស្តីពីការកើនឡើងនៃការនាំចេញគ្រាប់ធញ្ញជាតិថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីក្នុងរដូវកសិកម្មបច្ចុប្បន្ន (ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦) អាចឈានដល់ ៥៣-៥៥ លានតោន រួមទាំងស្រូវសាលីពី ៤៣-៤៤ លានតោន។

លោក Lut បានថ្លែងថា ដោយថ្លឹងថ្លែងពីវិធានការទាំងអស់ដែលកំពុងត្រូវបានអនុវត្ត និងវឌ្ឍនភាពនៃការដាំដុះ ការព្យាករណ៍ការនាំចេញរបស់យើងសម្រាប់រដូវកាលបច្ចុប្បន្ននេះ ដែលបានចាប់ផ្តើម នៅថ្ងៃទី ០១ ខែកក្កដា មានដូចខាងក្រោម៖ យើងរំពឹងថា ការនាំចេញគ្រាប់ធញ្ញជាតិសរុបមានចំនួន ឲ៥៣-៥៥ លានតោន ហើយការនាំចេញស្រូវសាលីនឹងឈានដល់ ៤៣-៤៤លានតោន។ នេះគឺប្រហាក់ប្រហែលនឹងកម្រិតនៃឆ្នាំបច្ចុប្បន្ន ដោយគិតទៅលើស្តុកទំនិញដែលយើងមាននៅដើមរដូវកាលនេះ។
នៅក្នុងរដូវកសិកម្មមុន (ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥) ប្រទេសរុស្ស៊ី បាននាំចេញគ្រាប់ធញ្ញជាតិប្រមាណ ៥៣ លានតោន រួមទាំងស្រូវសាលីចំនួន ៤៤ លាន តោន។
