ស៊ីរីបើកការស៊ើបអង្កេតការល្មើសច្បាប់ដ៏គួរឲ្យភ្ញាក់ផ្អើលនៅទីក្រុង Sweida ក្រោយមនុស្សរាប់រយនាក់ត្រូវបានសម្លាប់

2025/07/24 12:27:41 am        55

រដ្ឋាភិបាលស៊ីរី បានបើកការស៊ើបអង្កេតការល្មើសច្បាប់ដ៏គួរឲ្យភ្ញាក់ផ្អើលនៅទីក្រុង Sweida ក្រោយក្រុមប្រដាប់អាវុធត្រូវបានគេមើលឃើញបាញ់ប្រហាររថយន្តក្រុងជម្លៀសជនស៊ីវិលចេញពីទីក្រុងមួយនេះ កាលពីថ្ងៃអង្គារ ។ 

ស្របពេលដែលគេមិនទាន់ច្បាស់ថាតើ ក្រុមខ្មាន់កាំភ្លើងទាំងអស់នោះជានរណានោះ វាបានក្លាយជាការកើនឡើងភាពតានតឹងមួយទៀត នៅក្នុងអំពើហិង្សានិកាយសាសនានៅក្នុងប្រទេសស៊ីរី ។

ជនស៊ីវិលក្រុមកុលសម្ព័ន្ធ Bedouin រាប់រយនាក់ត្រូវបានជម្លៀសចេញពីទីក្រុង Sweida ដែលសម្បូរដោយជនជាតិភាគតិច Druze រស់នៅច្រើន និងជាផ្នែកមួយនៃបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងបញ្ចប់ថ្ងៃនៃការបង្ហូរឈាមនៅភាគខាងត្បូងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សរាប់រយនាក់ ។

ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅសាលារៀនផ្តល់ជាទីជម្រកដល់ក្រុមកុលសម្ព័ន្ធ Bedouin នៅខេត្ត Daraa អ្នកស្រី Hussein Al-Ali មកពីទីក្រុង Sweida បានរៀបរាប់ពីការវាយប្រហារដោយក្រុមជីវពល Druze ។

អ្នកស្រីនិយាយថា ពួកគេបានសម្លាប់យុវជនរបស់ពួកយើង សាកសពរបស់ពួកគេត្រូវបានបោះចោលនៅលើដី ។ ពួកគេចាប់ផ្តើមបាញ់ប្រហារពួកយើងពីចម្ងាយ ១០០ម៉ែត្រ ពួកគេវាយប្រហារផ្ទះសម្បែងរបស់ពួកយើង ហើយនៅទីបញ្ចប់ពួកយើង បានរត់ភៀសខ្លួនទាំងការភ័យខ្លាច មនុស្សមួយចំនួន ត្រូវបានគេវាយប្រហារនៅលើដីផ្ទាល់ខ្លួនរបស់ពួកគេ ។

សូមបញ្ជាក់ថា បទឈប់បាញ់បានកើតមានឡើងកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដាកន្លងទៅ ខណៈកងកម្លាំងសន្តិសុខរបស់ក្រសួងមហាផ្ទៃស៊ីរី ត្រូវបានដាក់ពង្រាយនៅជាយទីក្រុង Sweida។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ីរី លោក Anas Khattab បាននិយាយថា បទឈប់បាញ់នឹងអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង និងអ្នកដែលត្រូវបានឃុំខ្លួនដោយភាគីទាំង ២ ។ 

ការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីរយៈពេល ១សប្តាហ៍កន្លងទៅ ដោយក្រុមសកម្មប្រយុទ្ធជនជាតិភាគតិច Druze ដែលមិនទុកចិត្តលើរដ្ឋាភិបាលដឹកនាំដោយក្រុមអ៊ិស្លាម ប្រឆាំងក្រុមកុលសម្ព័ន្ធ Bedouin ។ ទីក្រុងដាម៉ាស បានបញ្ជូនកងទ័ពទៅបង្ក្រាបការប្រយុទ្ធគ្នានេះ ប៉ុន្តែពួកគេត្រូវបានធ្វើឲ្យធ្លាក់ចូលទៅក្នុងអំពើហិង្សា ហើយត្រូវបានចោទប្រកាន់ពីបទរំលោភបំពានប្រឆាំងនឹងក្រុមជនជាតិភាគតិច Druze ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm