ទីភ្នាក់ងារជំនួយជាង ១០០កន្លែង បានព្រមានថា ភាពអត់ឃ្លាន់ទ្រង់ទ្រាយធំ កំពុងរីករាលដាលនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ។
ពួកគេបានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើការឡោមព័ទ្ធ និងមិនអនុញ្ញាតឲ្យមានការចែកចាយជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ។
សេចក្តីថ្លែងការណ៍របស់ពួកគេនិយាយថា ពួកគេបានមើលឃើញសហការីផ្ទាល់ខ្លួនរបស់ពួកគេ ជួបកង្វះអាហារូបត្ថម្ភដោយផ្ទាល់ភ្នែករបស់ពួកគេ ។

កាលពីថ្ងៃអង្គារម្សិលមិញ ក្រសួងសុខាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា មនុស្ស ៣៣នាក់ បានស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ ។
អ៊ីស្រាអែលដែលគ្រប់គ្រងច្រកឆ្លងកាត់ព្រំដែនទាំងអស់ និយាយកាលពីថ្ងៃអង្គារថា រថយន្ត ៩៥០គ្រឿងផ្ទុកដោយជំនួយ បច្ចុប្បន្នកំពុងរង់ចាំនៅតំបន់ហ្កាហ្សា ដើម្បីឲ្យអង្គការអន្តរជាតិមកទទួលយកទៅចែកចាយ ។
ខណៈពេលនោះដែរ អ៊ីស្រាអែលនិយាយថា ការវាយប្រហារជើងគោក និងច្រកអាកាសរបស់ខ្លួននៅតែបន្ត ក្នុងនោះទីភ្នាក់ងារការពារជនស៊ីវិលគ្រប់គ្រងដោយក្រុមហាម៉ាស រាយការណ៍ថា មនុស្ស ១៧នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមច្រកអាកាសនៅតំបន់ហ្កាហ្សានាថ្ងៃពុធនេះ ៕


