ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រាប់ទូរទស្សន៍ Al Jazeera នៅក្នុងបទសម្ភាសន៍មួយថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការវាយប្រហារលើគោលដៅនានា ក្នុងប្រទេសអ៊ីស្រាអែល ប្រសិនបើប្រទេសនេះ វាយប្រហារម្តងទៀតមកលើទឹកដីនៃសាធារណរដ្ឋឥស្លាម។

បណ្តាញទូរទស្សន៍នេះ បានដកស្រង់សម្តីប្រធានាធិបតីអ៊ីរ៉ង់ ដែលបាននិយាយថា៖«យើងត្រៀមខ្លួនរួចជាស្រេចចំពោះចលនាយោធាណាមួយដោយអ៊ីស្រាអែល ហើយកងកម្លាំងរបស់យើង មានលទ្ធភាពវាយលុកទឹកដីរបស់ប្រទេសនេះម្តងទៀត » ។ «យើងមិនស្វែងរកសង្គ្រាមទេ ហើយរំពឹងថា បទឈប់បាញ់ នឹងនៅ ជាអចិន្ត្រៃយ៍»។
លោកបានបន្តថា ភាគីទាំងពីរ បានធ្វើ«ការវាយប្រហារដ៏មានឥទ្ធិពលលើគ្នាទៅវិញទៅមក» ដោយបន្ថែមថា អ៊ីស្រាអែល បាននិងកំពុង «លាក់បាំងការខូចខាតរបស់ខ្លួន»។
មេដឹកនាំអ៊ីរ៉ង់រូបនេះ បានបន្ថែមថា៖«អ៊ីស្រាអែលឈប់និយាយអំពីប្រសិទ្ធភាពនៃការវាយប្រហារមីស៊ីលរបស់យើង ប៉ុន្តែសំណើរបស់ខ្លួន ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា បានរៀបរាប់យ៉ាងច្រើន។
