ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ កាលពីល្ងាចថ្ងៃអង្គារ និងព្រឹកថ្ងៃពុធ។ អាជ្ញាធរសុខាភិបាល បាននិយាយថា ជាងពាក់កណ្តាលនៃអ្នកស្លាប់ គឺជាស្ត្រី និងកុមារ។
ភាពអស់សង្ឃឹម កំពុងកើនឡើង នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលមានប្រជាជនជាង ២លាននាក់ ដែលអ្នកជំនាញនិយាយថា មានហានិភ័យនៃគ្រោះទុរ្ភិក្ស ដោយសារតែការបិទផ្លូវរបស់អ៊ីស្រាអែល និងការវាយលុកជិតពីរឆ្នាំ។ ការបំពានច្បាប់ និងសណ្តាប់ធ្នាប់ បាននាំឲ្យមានការលួចប្លន់យ៉ាងទូលំទូលាយ និងបានរួមចំណែកដល់ភាពវឹកវរ និងអំពើហិង្សាជុំវិញការផ្តល់ជំនួយ។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ជនជាតិប៉ាឡេ ស្ទីនជាង ១.000នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីខែឧសភា ខណៈពេលដែលកំពុងព្យាយាម ដើម្បីទទួលបានអាហារ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលភាគច្រើននៅជិតកន្លែងផ្តល់ជំនួយដែលគ្រប់គ្រងដោយភ្នាក់ងារអាមេរិក។
ក្រុមសិទ្ធិមនុស្ស និងអង្គការសប្បុរសធម៌ជាង ១០០ បានចុះហត្ថលេខាលើលិខិតមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទាមទារជំនួយបន្ថែមសម្រាប់តំបន់ហ្កាហ្សា និងការព្រមានអំពីស្ថានភាពដ៏អាក្រក់ដែលបណ្តាលឲ្យការស្លាប់ដោយអត់អាហារ។
