គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ធ្វើដំណើរឆ្ពោះទៅទួរគី សម្រាប់កិច្ចចរចាសន្តិភាព

2025/07/24 01:02:43 am        75

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី នៅថ្ងៃពុធ (ទី២៣ ខែកក្កដា) បានរាយការណ៍ថា អ្នកចរចារុស្ស៊ី កំពុងធ្វើដំណើរការទៅកាន់ប្រទេសទួរគី សម្រាប់កិច្ចចរចាសន្តិភាពជាលើកដំបូងជាមួយអ៊ុយក្រែន ក្នុងរយៈពេលជាង ៧សប្តាហ៍។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានបញ្ជាក់ថា ការពិភាក្សានឹងធ្វើឡើងនាយប់ថ្ងៃពុធនេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា គណៈប្រតិភូអ៊ុយក្រែន ក៏បានចេញទៅទួរគីហើយដែរ សម្រាប់កិច្ចចរចាជុំថ្មីជាមួយរុស្ស៊ី នាថ្ងៃពុធ។ មន្ត្រីរូបនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមកំពុងនៅលើផ្លូវធ្វើដំណើរ។

ទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរ Flightradar24 បានបង្ហាញថា យន្តហោះដែលជិះដោយប្រធានគណៈប្រតិភូរុស្ស៊ី គឺលោក Vladimir Medinsky ដើម្បីធ្វើដំណើរឲ្យទៅដល់មុនកិច្ចពិភាក្សា នៅទីក្រុងអ៊ីស្តង់ប៊ុលនេះ បានហោះឡើងចេញពីទីក្រុងមូស្គូហើយ។

គួរបញ្ជាក់ថា ភាគីជម្លោះទាំង២ បានធ្វើការចរចាគ្នា ២លើកមកហើយ នៅមុននេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដោយលើកទី១ នៅថ្ងៃទី១៦ ខែឧសភា និងលើកទី២ នៅថ្ងៃទី ២ ខែមិថុនា ដែលជាលទ្ធផលនាំឲ្យមានការដោះដូរអ្នកទោសសង្គ្រាម ឬឈ្លើយសឹករាប់ពាន់នាក់ និងអដ្ឋិធាតុរបស់ទាហាន។ តែយ៉ាងណាក្ដី ប្រទេសទាំង២ មិនបានឈានដល់បទឈប់បាញ់ ឬដំណោះស្រាយណាមួយ ដើម្បីបញ្ចប់សង្គ្រាមជិត ៣ឆ្នាំកន្លះនេះទេ។

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីសប្តាហ៍មុន បានគំរាមដាក់ទណ្ឌកម្មថ្មីយ៉ាងធ្ងន់ធ្ងរ លើរុស្ស៊ី និងបណ្ដាប្រទេសដែលទិញការនាំចេញរបស់ទីក្រុងមូស្គូ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាព មិនសម្រេចបានក្នុងរយៈពេល ៥០ថ្ងៃទេនោះ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm