លោកស្រី von der Leyen៖ EU និងជប៉ុន នឹងធ្វើការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយពាណិជ្ជកម្មអយុត្តិធម៌

2025/07/24 02:54:34 am        81


ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងតូក្យូ នាថ្ងៃពុធ (ទី២៣ ខែកក្កដា) នេះថា សហភាពអឺរ៉ុប (EU) និងជប៉ុន នឹងធ្វើការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីប្រឆាំងនឹងការសម្លុតកំហែងផ្នែកសេដ្ឋកិច្ច និងដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។

ការអត្ថាធិប្បាយរបស់លោកស្រី Von der Leyen បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកំពូល EU-Japan (សហភាពអឺរ៉ុប-ជប៉ុន) ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ខណៈដែល EU ប្រឹងប្រែងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងមួយថ្ងៃនៅមុនអ្វីដែលអាចជាកិច្ចប្រជុំដ៏តានតឹងជាមួយមេដឹកនាំចិន។

ប្រទេសជប៉ុនទើបបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី២២ ខែកក្កដា) ដែលបានបន្ទាបអត្រាពន្ធលើការនាំចូលរថយន្ត ជាថ្នូរនឹងការវិនិយោគ និងផ្ដល់ប្រាក់កម្ចីដល់សហរដ្ឋអាមេរិក។

លោក Von der Leyen បានប្រាប់សារព័ត៌មានបន្ថែមថា EU និងជប៉ុន នឹងស្វែងរកការពង្រឹងសន្តិសុខសេដ្ឋកិច្ចជាមួយគ្នា។

ចំណែកលោក Ishiba បានប្រាប់អ្នកសារព័ត៌មានថា EU និងជប៉ុន នឹងធ្វើការ ដើម្បីបន្តរក្សា និងពង្រឹងសណ្តាប់ធ្នាប់សេដ្ឋកិច្ចសេរី និងយុត្តិធម៌ ដោយផ្អែកលើច្បាប់។ ជាមួយគ្នានេះ មេដឹកនាំជព៉ុនរូបនេះ បានបញ្ជាក់ថា EU និងជប៉ុនបានយល់ព្រមធ្វើការដើម្បីពង្រឹងឧស្សាហកម្មការពារជាតិ និងចាប់ផ្តើមកិច្ចពិភាក្សា សម្រាប់កិច្ចព្រមព្រៀងសន្តិសុខព័ត៌មាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm