នៅថ្ងៃពុធនេះ ក្រុមបាតុករលីបង់ បានជួបជុំគ្នានៅក្រៅស្ថានទូតអេហ្ស៊ីប ស្ថិតក្នុងទីក្រុងបេរូត ដើម្បីតវ៉ាប្រឆាំងវិបត្តិស្រេកឃ្លាននៅតំបន់ហ្កាហ្សា ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីប៉ាឡេស្ទីន បានឲ្យដឹងថា មនុស្សយ៉ាងហោច ១០១នាក់ បានដាច់ពោះស្លាប់ដោយសារភាពស្រេកឃ្លានអំឡុងជម្លោះមួយនេះ ក្នុងនោះរួមទាំងកុមារ ៨០នាក់ផងដែរ ដែលភាគច្រើននៃអ្នកស្លាប់បានកើតឡើងកាលពីរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
តំបន់ហ្កាហ្សាបានមើលឃើញលែងមានស្តុកស្បៀងអាហារ ចាប់តាំងអ៊ីស្រាអែលកាត់ផ្តាច់ការផ្គត់ផ្គង់ចូលក្នុងដែនដីមួយនេះ កាលពីខែមីនា ហើយបន្ទាប់មកដកចេញការបិទច្រកកាលពីខែឧសភា ជាមួយវិធានការថ្មីដែលពួកគេនិយាយថា ត្រូវការការពារជំនួយពីការបង្វែរផ្លូវទៅកាន់ក្រុមជីវពលហាម៉ាស ។
អ៊ីស្រាអែលដែលគ្រប់គ្រងការផ្គត់ផ្គង់ជំនួយទាំងអស់ចូលទៅក្នុងតំបន់ហ្កាហ្សា ច្រានចោលការទទួលខុសត្រូវចំពោះកង្វះខាតស្បៀងអាហារ ។
យោធាអ៊ីស្រាអែលនិយាយថា ពួកគយល់ឃើញថា ការផ្ទេរជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា គឺជារឿងសំខាន់បំផុត ហើយការងារត្រូវតែសម្របសម្រួលការចូលជំនួយ ដោយសហការជាមួយសហគមន៍អន្តរជាតិ ។
ពួកគេបានដាក់ការស្តីបន្ទោសលើអង្គការសហប្រជាជាតិ(UN)ថាពុំបានការពារជំនួយពីការលួចដោយក្រុមហាម៉ាស ហើយនិងក្រុមជីវពលផ្សេងទៀត ។ ក្រុមសកម្មប្រយុទ្ធហាម៉ាស ច្រានចោលការលួចជំនួយទាំងនេះ ។
សូមបញ្ជាក់ថា សង្រ្គាមហ្កាហ្សា ផ្តើមចេញពីការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនសុ្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ ។
ការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនជិត ៦ម៉ឺននាក់ ខណៈដែលមនុស្សស្ទើតែទាំងមូលនៅក្នុងដែនដីមួយនេះ ជម្លៀសខ្លួន និងបណ្តាលឲ្យមានវិបត្តិស្រេកឃ្លានធ្ងន់ធ្ងរ ៕