ប្រធានការិយាល័យប្រធានាធបិតីអ៊ុយក្រែនលោក Andriy Yermak បានប្រកាសថា គណៈប្រតិភូអ៊ុយក្រែន បានជួបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅទីក្រុងអង់ការ៉ា នៅថ្ងៃទី ២៣ ខែកក្កដានេះ មុនជុំទី ៣នៃកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ។
លោក Yermak ដែលរួមចំណែកក្នុងគណៈប្រតិភូនេះ និយាយថា ពួកយើងសូមសម្តែងការដឹងគុណចំពោះទួរគី និងលោកប្រធានាធិបតី Recep Tayyip Erdogan សម្រាប់ការគាំទ្រផ្នែកនយោបាយ និងសន្តិសុខរហូតមក ដល់អ៊ុយក្រែនពេញមួយសង្រ្គាមពេញបន្ទុកជាមួយរុស្ស៊ី ។
លោកបន្តថា ពួកយើងសូមស្ងើចសរសើផងដែរដល់ការត្រៀមខ្លួនរបស់ទួរគី ក្នុងការផ្តល់វេទិកាសម្រាប់កិច្ចចរចា និងគាំទ្រកិច្ចខិតខំការទូត ក្នុងគោលបំណងសម្រេចបានសន្តិភាពជារៀងរហូតសម្រាប់អ៊ុយក្រែន ។
គណៈប្រតិភូអ៊ុយក្រែនដែលដឹកនាំដោយរដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិលោក Rustem Umerovនឹងធ្វើដំណើរទៅកាន់ទីក្រុង Istanbul សម្រាប់កិច្ចចរចាជាមួយទីក្រុងម៉ូស្គូ ៕