ជំនួយស្បៀងអាហារដល់ពលរដ្ឋនីហ្សេរីយ៉ា ១,៣លាននាក់ ស្ថិតក្នុងហានិភ័យ ដោយសារអស់ស្តុក

2025/07/23 08:54:59 pm        22

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ(WFP) បានប្រកាសនៅថ្ងៃពុធនេះថា នៅដំណាច់ខែកក្កដានេះ ពួកគេនឹងបង្ខំចិត្តផ្អាកជំនួយស្បៀងអាហារ និងជំនួយអាហារូបត្ថម្ភដល់ពលរដ្ឋ ១,៣លាននាក់នៅតំបន់ភាគឦសាននីហ្សេរីយ៉ាដែលរងផលប៉ះពាល់ដោយសារក្រុមបះបោរ ដោយសារអស់ស្តុក ។

វិបត្តិនេះកើតចេញពីការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យធ្ងន់ធ្ងរឡើងដោយសារការរុះរើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID)របស់លោកប្រធានាធិបតី Donald Trump ដែលនាំឲ្យមានការកាត់ផ្តាច់ជំនួយមនុស្សធម៌សកល ។

ទីភ្នាក់ងារ USAID បានផ្តល់មូលនិធិ ៤៥ភាគរយនៃកម្មវិធី WFP សម្រាប់តំបន់ភាគឦសាននីហ្សេរីយ៉ាកាលពីឆ្នាំមុន ។

លោក Trust Mlambo គឺជាប្រធានកម្មវិធី WFP នៅទីក្រុង Maiduguri និយាយថា មកទល់នឹងពេលបច្ចុប្បន្ននេះ ឃ្លាំងជំនួយទាំងអស់របស់ WFP លែងសេសសល់អ្វីទៀតហើយ ។

លោកបន្តថា វាបានកើតមានឡើងនៅពេលវេលាលំបាក ដោយសារពួកយើងស្ថិតនៅកណ្តាលរដូវគ្មានផល ជាទីដែលអសន្តិសុខស្បៀងកាន់តែអាក្រក់ខ្លាំងបំផុត ហើយពួកយើងអស់មូលនិធិ ដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ពួកយើង ។

ស្តុកស្បៀងអាហារ និងស្តុកអាហារូបត្ថម្ភរបស់ WFP បានអស់ ក្រោយគ្រឿងផ្គត់ផ្គង់ចុងក្រោយគេនៅសល់ក្នុងឃ្លាំងកាលពីដើមខែកក្កដានេះ ក្នុងនោះជំនួយសង្រ្គោះអាយុជីវិត នឹងលែងមាននៅពេលដែលការចែកចាយបច្ចុប្បន្ន ត្រូវបានបញ្ចប់ ។

វិបត្តិមូលនិធិ ធ្វើឲ្យប៉ះពាល់ដល់គ្រួសារដូចជាអ្នកស្រី Yaanama Aji ដែលជាស្រ្តីមានកូន ៦នាក់ រត់ភៀសខ្លួនចេញពីភូមិរបស់គាត់ ក្រោយក្រុមប្រដាប់អាវុធវាយប្រហារ កាប់សម្លាប់ និងចាប់ជម្រិតមនុស្ស រួមទាំងចាប់កូនស្រីរបស់គាត់ផងដែរ ។ បច្ចុប្បន្ន អ្នកស្រីប្រឈមនឹងភាពស្រេកឃ្លានខ្លាំងបំផុតជាមួយមនុស្សរាប់លាននាក់ផ្សេងទៀត ។

សូមបញ្ជាក់ថា អំពើហិង្សានៅតំបន់ភាគឦសាននីហ្សេរីយ៉ា បានសម្លាប់មនុស្សរាប់ពាន់នាក់ និងមនុស្សយ៉ាងហោច ២លាននាក់ បានជម្លៀសខ្លួន ។ ដោយគ្មានមូលនិធិថ្មី កម្មវិធី WFPព្រមានថា ពលរដ្ឋងាយរងគ្រោះ នឹងបង្ខំចិត្តធ្វើចំណាកស្រុក ដើម្បីស្វែងរកស្បៀងអាហារ និងទីជម្រក ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am