ប្រមុខអង្គការ WHO លោក Tedros ៖ តំបន់ហ្កាហ្សាប្រឈមភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរ បង្កើតឡើងដោយមនុស្ស

2025/07/24 04:16:11 pm        105

ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធទី ២៣ កក្កដាថា តំបន់ហ្កាហ្សាកំពុងប្រឈមភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរទូទាំងតំបន់ដែលបង្កើតឡើងដោយមនុស្ស ដោយសារ ការបិទផ្លូវរបស់អ៊ីស្រាអែលនៅតែបន្ត និងការរឹតបន្តឹងយ៉ាងខ្លាំងលើការផ្តល់ជំនួយមនុស្សធម៌។ 

លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយក្នុងសន្និសីទសារព័ត៌មានតាមវីដេអូថា ច្បាស់ណាស់ថាភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរនេះត្រូវបានបង្កើតឡើងដោយមនុស្ស ។នេះគឺដោយសារតែការរារាំងជំនួយមិនឲ្យចូល ។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងក្រោយការអំពាវនាវដោយភ្នាក់ងារជំនួយជាង១០០ ព្រមានអំពីវិបត្តិភាពអត់ឃ្លានកាន់តែខ្លាំងនៅក្នុងដែនដីហ្កាហ្សា ជាកន្លែងដែលអាហារ ទឹកស្អាត និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តជាច្រើននៅតែជាប់គាំងនៅខាងក្រៅតំបន់រងការឡោមព័ទ្ធនោះ។

ទីភ្នាក់ងារជំនួយបាននិយាយថា ការផ្គត់ផ្គង់ស្បៀងអាហារនៅហ្កាហ្សាបានអស់ហើយ ចាប់តាំងពីអ៊ីស្រាអែលបានបិទផ្លូវទាំងស្រុងកាលពីខែមីនា ជាផ្នែកនៃសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ ទោះការបិទផ្លូវត្រូវបានបន្ធូរបន្ថយកាលពីខែឧសភាក៏ដោយ អង្គការអន្តរជាតិនានានិយាយថា មានតែលំហូរនៃជំនួយមានកំណត់ប៉ុណ្ណោះដែលកំពុងទៅដល់ដៃប្រជាជនហ្កាហ្សាចំនួន ២,២លាននាក់។     

ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយកាលពីថ្ងៃពុធថាមនុស្ស ១០ នាក់ទៀតបានស្លាប់ក្នុងមួយយប់ព្រោះការអត់ឃ្លានដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១១១នាក់ ចាប់តាំងពីជម្លោះបានចាប់ផ្តើម ដែលភាគច្រើននៃអ្នកស្លាប់គឺក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈភាពអត់ឃ្លានរីករាលដាលពាសពេញដែនដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm