ហាម៉ាសអះអាងថា ក្រុមភេរវជន បានដាក់សំណើបទឈប់បាញ់ហ្កាហ្សាទៅក្រុមអ្នកសម្របសម្រួលរួចហើយ

2025/07/24 06:41:04 pm        92

ក្រុមហាម៉ាស បានប្រកាសក្រោយពាក់កណ្ដាលអធ្រាត្រថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនបានដាក់ការឆ្លើយតបទៅនឹងសំណើកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយនៅហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង រួចហើយ បន្ទាប់ពីក្រុមអ្នកសម្របសម្រួលបានបដិសេធយ៉ាងខឹងសម្បារចំពោះការឆ្លើយតបកាលពីកន្លងទៅដែលបង្ហាញដោយក្រុមភេរវករកាលពីយប់ថ្ងៃអង្គារ។ 

មន្ត្រីអ៊ីស្រាអែលបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ការឆ្លើយតនៅពីថ្ងៃព្រហស្បតិ៍នេះ គឺជាការកែប្រែបន្ទន់ជំហរនៃអ្វីដែលក្រុមហាម៉ាសបានដាក់កាលពីថ្ងៃអង្គារ ដោយបន្ថែមថាក្រុងហ្សេរុយសាឡឹម កំពុងស្ថិតក្នុងដំណើរការពិនិត្យឡើងវិញទាំងស្រុង។

យោងតាមប្រភពដែលពាក់ព័ន្ធកិច្ចពិភាក្សាបានប្រាប់សារព័ត៌មាន The Times of Israel កាលពីថ្ងៃពុធសប្ដាហ៍នេះ ថាសំណើមុនរបស់ក្រុមហាម៉ាស ត្រូវបានច្រានចោលភ្លាមៗដោយក្រុមអ្នកសម្របសម្រួលដែលបានពិនិត្យមើលការទាមទារថ្មីរបស់ខ្លួនថា "មិនអាចទទួលយកបាន" ។

ក្រុមអ្នកសម្របសម្រួលកាលពីសប្តាហ៍មុនមានសុទិដ្ឋិនិយមអំពីឱកាសនៃកិច្ចព្រមព្រៀងដែលជិតមកដល់បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់ការទាមទារជាច្រើនរបស់ខ្លួនទាក់ទងនឹងវិសាលភាពនៃវត្តមានកងទ័ពរបស់ខ្លួននៅហ្កាហ្សាក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលពីរខែដែលកំពុងពិភាក្សា។

តាមអ្នកការទូតអារ៉ាប់ដែលដឹងការចរចា បាននិយាយកាលពីថ្ងៃពុធថា ការឆ្លើយតបដែលបានដាក់ជូនដោយក្រុមហាម៉ាសកាលពីយប់ថ្ងៃអង្គារបានទាមទារឱ្យអ៊ីស្រាអែលដកកម្លាំងបន្ថែមទៀតឆ្ពោះទៅកាន់ព្រំដែនហ្កាហ្សា ដោយបន្ថែមថាក្រុមនេះក៏បានដាក់សំណើវិសោធនកម្មទាក់ទងនឹងការធានាពីក្រុមអ្នកសម្របសម្រួលដើម្បីធ្វើឱ្យកាន់តែពិបាកសម្រាប់អ៊ីស្រាអែលក្នុងការបន្តសង្រ្គាមឡើងវិញបន្ទាប់ពីបទឈប់បាញ់រយៈពេល៦០ថ្ងៃ បញ្ចប់ប្រតិបត្តិការរបស់មូលនិធិមនុស្សធម៌ហ្កាហ្សា ដ៏ចម្រូងចម្រាស និងការបង្កើនចំនួនអ្នកទោសសន្តិសុខដែលនឹងត្រូវដោះលែងសម្រាប់ចំណាប់ខ្មាំងអ៊ីស្រាអែលម្នាក់ៗ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm