អ៊ីស្រាអែល និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការគំរាមកំហែងរបស់អ៊ីរ៉ង់

2025/07/24 06:45:13 pm        135

អ៊ីស្រាអែល និងអ៊ុយក្រែន កាលពីថ្ងៃពុធ ទី២៣ ខែកក្កដា បានប្រកាសថា ពួកគេនឹងចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការ ស្តីពីការប្រឆាំងទៅនឹងអ្វីដែលប្រទេសទាំងពីបានពិពណ៌នាថាជាការគំរាមកំហែងកាន់តែខ្លាំងឡើង បង្កឡើងដោយអ៊ីរ៉ង់ ជាសញ្ញាបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអ៊ីស្រាអែល និងអ៊ុយក្រែន ក្នុងពេលមានការព្រួយបារម្ភផ្នែកសន្តិសុខរួមគ្នា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមនៅក្នុងទីក្រុងគីវ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiga បាននិយាយថា ប្រទេសទាំងពីរបានសម្រេចចាប់ផ្តើម «ការសន្ទនាដាច់ដោយឡែកស្តីពីការគំរាមកំហែងរបស់អ៊ីរ៉ង់»។ លោក Sybiga និយាយថា «ប្រទេសរបស់យើង ប្រឈមបញ្ហាសន្តិសុខរួម» ដោយចាត់ទុកអ៊ីរ៉ង់ថាជា «ការគំរាមកំហែងដែលមានស្រាប់» ចំពោះស្ថិរភាពពិភពលោក។

អ៊ីស្រាអែល បានចោទអ៊ីរ៉ង់ជាយូរមកហើយពីការព្យាយាមផលិតអាវុធនុយក្លេអែរ ជាការចោទប្រកាន់ដែលក្រុងតេអេរ៉ង់ បានច្រានចោល។ ទន្ទឹមនឹងនេះ អ៊ុយក្រែន តែងតែត្រូវបានកំណត់គោលដៅជាញឹកញាប់ដោយយានដ្រូនផលិតនៅអ៊ីរ៉ង់ ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ី ក្នុងសង្គ្រាមដែលកំពុងបន្ត។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar ជាមន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែល ដែលបានមកធ្វើទស្សនកិច្ចនៅអ៊ុយក្រែន បាននិយាយថា វិធានការណាមួយ ដើម្បីដាក់កម្រិតការទទួលបានសព្វាវុធនិងបច្ចេកវិទ្យាពីទីក្រុងតេអេរ៉ង់ នឹងផ្តល់ផលប្រយោជន៍ដល់សន្តិសុខអឺរ៉ុបនិងអ៊ុយក្រែន។ លោក Saar និយាយថា «ខ្ញុំអរគុណដល់ប្រធានាធិបតី លោក Volodymyr Zelensky និងរដ្ឋាភិបាលអ៊ុយក្រែនសម្រាប់ជំហររបស់ខ្លួនដែលថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរទេ» ។

កន្លងមក ទីក្រុងគីវ ធ្លាប់បានសម្តែងការខកចិត្តចំពោះជំហរអព្យាក្រឹតរបស់អ៊ីស្រាអែល លើការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលទាំងពីរចែករំលែកមូលដ្ឋានរួមគ្នាលើទំនាក់ទំនងយោធារបស់អ៊ីរ៉ង់ជាមួយទីក្រុងមូស្គូ។ អ៊ុយក្រែន បានចោទអ៊ីរ៉ង់ដដែលៗពីការផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        138
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        128
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm