សមាជិកនៃកងទ័ពសហរដ្ឋអាមេរិក ត្រូវបានគេឃើញ ដំឡើងខ្សែបន្លាលួស នៅលើរបងព្រំដែនដែលបែងចែករដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក ពីរដ្ឋតិចសាស់សហរដ្ឋអាមេរិក។

ការបន្លាយចេញខ្សែបន្លាលួសត្រូវបានគេមើលឃើញពីរដ្ឋ Ciudad Juarez នៅខាងផ្នែកប្រទេសម៉ិកស៊ិក ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងសន្តិសុខព្រំដែន។
មន្ត្រីសហរដ្ឋអាមេរិក បាននិងកំពុងពង្រឹងព្រំដែននៅភាគខាងត្បូងនៅពេលថ្មីៗនេះ។ កាលពីថ្ងៃទី ១៦ ខែកក្កដា ក្រុមមន្ត្រីត្រូវបានគេមើលឃើញកំពុងសាងសង់រនាំងទី២កាន់តែខ្ពស់ថ្មីប្រវែង១១គីឡូម៉ែត្រ ដើម្បីពង្រឹងរបងសំណាញ់ដែកនៅវាលខ្សាច់ភាគខាងត្បូងនៃរដ្ឋ New Mexico ។
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រអង្គភាពគយនិងការការពារព្រំដែន (CBP) របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា គម្រោងទាំងនេះត្រូវបានគេរំពឹងថានឹងបិទគម្លាតដ៏សំខាន់នៅក្នុងជញ្ជាំងព្រំដែន និងបង្កើនប្រតិបត្តិការសន្តិសុខនៅព្រំដែន។

