ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះត្រូពិក Wipha បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត ណេអាន (Nghe An) ភាគកណ្តាលប្រទេសវៀតណាម ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និងបាត់ខ្លួនម្នាក់ទៀត។
ស្របពេលឆ្នេរសមុទ្រដ៏វែងមួយបែរទៅសមុទ្រចិនខាងត្បូង ប្រទេសវៀតណាមងាយនឹងទទួលរងព្យុះទីហ្វុងដែលជារឿយៗបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដី។ព្យុះ Wipha គឺជាព្យុះធំដំបូងគេដែលវាយប្រហារប្រទេសនេះក្នុងឆ្នាំនេះ។
យោងតាមរបាយការណ៍បានឱ្យដឹងថា លំនៅឋានជាង៣.៧០០ ខ្នងក្នុងខេត្តនេះ ត្រូវបានជន់លិចដោយទឹកជំនន់ ហើយ៤៥៩ ខ្នង ផ្សេងទៀតបានរងការខូចខាតដោយសារខ្យល់ខ្លាំង។
ព្យុះWipha បានបង្កឲ្យមានបំណាក់ដីនៅប្រទេសវៀតណាមកាលពីថ្ងៃអង្គារ ២២ កក្កដា បន្ទាប់ពីវាយលុកហុងកុង និងចិន និងភ្លៀងមូសុងកាន់តែធ្ងន់ធ្ងរ បានបង្កជាទឹកជំនន់នៅហ្វីលីពីននិងបានឆក់យកជីវិតមនុស្ស៧នាក់ ៨នាក់បាត់ខ្លួន និងពលរដ្ឋជាង១,៤លាននាក់រងផលប៉ះពាល់នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ។
ព្យុះនេះក៏បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ប៉ះពាល់ដល់ផ្នែកមួយចំនួននៅភាគខាងជើងប្រទេសថៃ រួមទាំងខេត្ត Nan ផងដែរ ហើយការដឹកជញ្ជូនក្នុងតំបន់ត្រូវបានរំខាន ស្របពេលអ្នកទេសចរចិន២នាក់ស្លាប់៕