កំណត់ហេតុរបស់ក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធការ​ឈ្លានពាន​ពីភាគី​ថៃមក​លើកម្ពុជា

2025/07/24 01:39:37 pm        624

យោងតាមសេចក្តីថ្លែងការណ៍​របស់អ្នកនាំ​ពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីពេលវេលា​ទៅតាមដំណាក់កាល​នីមួយ​ៗ​ ដែលភាគីថៃបាន​ឈ្លានពាន​មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ខាងក្រោមនេះជាកំណត់ហេតុដែលបានចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជា៖

-ម៉ោងប្រមាណ ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាព​បំពានលើកិច្ច​ព្រម​ព្រៀង​ដែល​បាន​ឯក​ភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួស​បន្លា​តាម​ជើង​ប្រាសាទ​

-ម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល២នាទី

-ម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ

-ម៉ោង ០៨:៤៦នាទី កងទ័ពឈ្លាន​ពាន​ថៃ​បាន​បើក​ការ​បាញ់ប្រហារមុនមក​លើ​កង​ទ័ព​កម្ពុជា​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និង​បាន​ពង្រីក​ភូមិ​សាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់​យន្តហោះ​ចម្បាំង​ទម្លាក់​ចំនួន​០២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែល​កង​ទ័ព​កម្ពុជា​បាន​នឹង​កំពុង​ឈរ​ជើង​ការ​ពារ​បូរ​ណ​ភាព​​ទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

-ម៉ោង ០៨:៤៧នាទី កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួនក្នុង​ដែនអធិបតេយ្យ និងបូរណភាពទឹក​ដី​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ទាហាន​ថៃ​ដែល​បានបំពានលើបូរណភាពទឹកដីកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិបាន​បញ្ជាក់ដែរថា ការ​ប្រើ​ប្រាស់​សព្វា​វុធ​​ធន់​ធ្ងន់​គ្រប់​ប្រភេទ​របស់​ប្រទេស​ថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បី​ទន្ទ្រាន​យក​ទឹកដីកម្ពុជា គឺជាការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និងគោល​ការណ៍​ជា​មូលដ្ឋា​ននៃ​ច្បាប់អន្តរជាតិ។ សកម្មភាព​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ និងខុសច្បាប់បែបនេះ ប​ង្ក​គ្រោះ​ថ្នា​ក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​មូល​ដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោល​ទោស​ដោយ​មិនស្ទាក់ស្ទើរ និង​យ៉ាង​ម៉ឺង​ម៉ាត់ ​ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយ​ត្រូវ​ឱ្យ​ភាគី​ថៃ​ទទួលខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កម្រោលរបស់ខ្លួន។ កម្ពុជា​អំពាវ​នាវ​ឱ្យ​ថៃ​បញ្ឈប់​រាល់អរិភាពជាបន្ទាន់ ដក​កម្លាំង​ទៅ​ខាង​ព្រំដែនរបស់ខ្លួន និងជៀស​វាង​សកម្ម​ភាព​ឈ្លាន​ពាន​ដែល​អាចធ្វើឱ្យស្ថាន​ការណ៍​កាន់​តែ​តាន​តឹង​៕


 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am