យន្តហោះដឹកអ្នកដំណើររុស្ស៊ី បានធ្លាក់នៅតំបន់ Amur ជិតព្រំដែនប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) នេះ។ ហើយបើយោងតាមសេចក្តីរាយការណ៍បឋមរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី មិនមានអ្នកនៅរស់រានមានជីវិតនោះឡើយ។
ក្រសួងសង្គ្រោះបន្ទាន់ក្នុងតំបន់បានឲ្យដឹងថា យន្តហោះ Antonov-24 រុស្ស៊ី ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Angara បានដឹកមនុស្ស ៤០នាក់ នៅពេលដែលវាបាត់ការទាក់ទងជាមួយនឹងអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស៕

