ពលរដ្ឋអាស៊ី គិតឡើងវិញពីការទៅធ្វើការងារ ឬសិក្សានៅសហរដ្ឋអាមេរិក ក្រោមអាណត្តិលោក Trump

2025/07/24 10:50:03 pm        353

សារព័ត៌មាន CNA របស់សិង្ហបុរី បានធ្វើកិច្ចសម្ភាសន៍ជាច្រើនជាមួយពលរដ្ឋអាស៊ី ជាពិសេសនៅឥណ្ឌា ជុំវិញគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ហើយអ្នកត្រូវសម្ភាសន៍ទាំងនោះភាគច្រើនបានយល់ស្របថា បច្ចុប្បន្ននេះពុំមែនជាពេលវេលាល្អសម្រាប់ការទៅធ្វើការ ឬសិក្សានៅក្នុងទឹកដីអាមេរិកនោះទេ។

សម្រាប់ជនជាតិឥណ្ឌាភាគច្រើន អាមេរិកគឺលើសពីកន្លែងសិក្សា ពោលគឺជាផ្លូវចាប់ផ្តើមសម្រាប់ជីវិតការងារ។ ប៉ុន្តែទស្សនៈនេះហាក់ប្រែប្រួល ដោយនារីជនជាតិឥណ្ឌាម្នាក់ឈ្មោះ Neeraja Kulkarni បានប្រាប់ CNA ថា នាងជឿជាក់ថា "ការផ្លាស់ប្តូររដ្ឋបាលថ្មី" ជាពិសេសលើគោលនយោបាយអន្តោប្រវេសន៍ នាំឱ្យមាន "ការផ្អាកសម្រេចចិត្ត" ពីនិយោជកជុំវិញការជួលនិស្សិតបញ្ចប់ការសិក្សាអន្តរជាតិធ្វើការ។

យោងតាម CNA បានឱ្យដឹងថា នៅទូទាំងពិភពលោក អាមេរិកមានជនអន្តោប្រវេសន៍ច្រើនជាងប្រទេសដទៃ ដោយអាស៊ីគឺជាប្រភពនៃនិស្សិតអន្តរជាតិដ៏ធំបំផុតរបស់ខ្លួន ដោយនិស្សិតមកពីឥណ្ឌា និងចិនឈរនៅកំពូលតារាង ហើយទ្វីបអាស៊ីក៏ជាប្រភពដ៏សំខាន់នៃកម្មករជំនាញផងដែរ។ ប៉ុន្តែសព្វថ្ងៃនេះ ជនអន្តោប្រវេសន៍ដែលចង់ទៅសហរដ្ឋអាមេរិក បានជួបឧបសគ្គកាន់តែច្រើន ចាប់តាំងពីអាណត្តិទីពីររបស់លោកប្រធានាធិបតី Donald Trump ជាមួយនឹងការចេញក្រឹត្យផ្សេងៗដើម្បីពង្រីកការនិរទេស លុបចោលការការពារផ្លូវច្បាប់ និងដាក់បម្រាមការធ្វើដំណើរឡើងវិញ។

កាលពីខែមុន បម្រាមធ្វើដំណើររបស់លោក Trump បានវាយលុកតំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូង ដោយដាក់ពលរដ្ឋចាប់ពីឡាវ និងមីយ៉ាន់ម៉ា ក្នុងបញ្ជីរឹតបន្តឹងដោយផ្នែក និងទាំងស្រុង។ CNA សង្កត់ធ្ងន់ថា ទោះជាគោលនយោបាយទាំងនោះភាគច្រើនកំណត់គោលដៅលើជនអន្តោប្រវេសន៍គ្មានឯកសារ និងអ្នកស្វែងរកសិទ្ធិជ្រកកោនក្ដី ក៏អ្នកដែលមានឋានៈស្របច្បាប់កំពុងបារម្ភផងដែរពីជំហរគោលនយោបាយប្រឆាំងអន្តោប្រវេសន៍កាន់តែទូលំទូលាយរបស់រដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm