ប្រទេសអ៊ីតាលី និងអាល់ហ្សេរី បានព្រមព្រៀងគ្នា ធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងគ្រប់គ្រងជនអន្តោប្រវេសន៍ ក្នុងអំឡុងពេលកិច្ចប្រជុំអន្តររដ្ឋាភិបាល នៅក្នុងទីក្រុងរ៉ូម កាលពីថ្ងៃពុធ ខណៈដែលក្រុមហ៊ុនជាច្រើន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យនានា ក្នុងនោះមានថាមពល និងទូរគមនាគមន៍។
នាយករដ្ឋមន្ត្រីអ៊ីតាលីលោក ស្រី Giorgia Meloni បានជួបជាមួយប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune នៅវីឡា Doria Pamphili ដែលបានសាងសង់ឡើង នៅក្នុងសតវត្សរ៍ទី ១៧ បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអាល់ហ្សេរីដោយរដ្ឋមន្ត្រីការបរទេសលោក Antonio Tajani កាលពីខែមីនា។

អ៊ីតាលីបាននិយាយថា ប្រទេសអាល់ហ្សេរី គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ទីក្រុងរ៉ូម នៅក្នុងទ្វីបអាហ្រ្វិក ជាមួយនឹងពាណិជ្ជកម្មមានតម្លៃជិត ១៤ ពាន់លានអឺរ៉ូ (១៦,៤ ពាន់លានដុល្លារ) ខណៈដែល ការវិនិយោគរបស់ទីក្រុងរ៉ូម នៅទីនោះ មានចំនួន ៨,៥ពាន់លានដុល្លារ។
យោងតាមឯកសារដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ អនុស្សរណៈមួយ នឹងត្រូវបានចុះហត្ថលេខារវាងប្រទេសអ៊ីតាលី និងអាល់ហ្សេរី ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការផ្តល់ហិរញ្ញប្បទានរបស់ខ្លួន។ ឯកសារនេះ មិនបាននិយាយថា ការគំរាមកំហែងមួយណាដែលប្រទេសនេះ ត្រូវបានផ្តោតលើនោះទេ។
