អង្គការលើកលែងទោសចោទប្រកាន់អ៊ីរ៉ង់ថា បានប្រើប្រាស់គ្រាប់បែកចង្កោមលើអ៊ីស្រាអែល

2025/07/24 11:20:20 pm        123

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) នេះ បានឲ្យដឹងថា អ៊ីរ៉ង់បានបាញ់ទៅកាន់អ៊ីស្រាអែលនូវគ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់យ៉ាងទូលំទូលាយ ក្នុងអំឡុងពេលមានសង្រ្គាម រវាងប្រទេសទាំង២ កាលពីខែមិថុនា ជាការវាយប្រហារដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។

ដោយលើកឡើងពីការស្រាវជ្រាវថ្មី ក្រុមសិទ្ធិមនុស្សបានប្រាប់ថា៖ «កាលពីខែមុន កងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកដែលក្បាលគ្រាប់របស់វាមានបង្កប់គ្រប់បែកដ៏តូច តម្រង់ទៅលើតំបន់លំនៅឋានដែលមានប្រជាជនរបស់ប្រទេសអ៊ីស្រាអែល»។

ដោយយោងតាមរបាយការណ៍នានារបស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការនេះបានបញ្ជាក់ថា ខ្លួនបានវិភាគរូបថត និងវីដេអូដែលបង្ហាញពីគ្រាប់បែកចង្កោម បានវាយប្រហារក្នុងតំបន់ទីប្រជុំជន Gush Dan ជុំវិញទីក្រុង Tel Aviv កាលពីថ្ងៃទី១៩ ខែមិថុនា។

Amnesty បានឲ្យដឹងទៀតថា បន្ថែមពីលើនោះ ទីក្រុងភាគ Beersheba ខាងត្បូង កាលពីថ្ងៃទី២០ ខែមិថុនា និងទីក្រុង Rishon LeZion ភាគខាងត្បូងនៃទីក្រុង Tel Aviv កាលពីថ្ងៃទី២២ ខែមិថុនា ក៏ត្រូវបាន «វាយប្រហារដោយអាវុធផងដែរ ដោយបានបន្សល់ទុកនូវរណ្ដៅជាច្រើន ស្រដៀងនឹងគ្រាប់បែកដ៏តូច ដែលត្រូវបានឃើញនៅក្នុងទីក្រុង Gush Dan»។

គួរបញ្ជាក់ថា ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល មិនស្ថិតក្នុងចំណោមប្រទេសជាងមួយរយ ដែលជាភាគីនៃអនុសញ្ញាឆ្នាំ២០០៨ ស្តីពីគ្រាប់បែកចង្កោម ជាកិច្ចព្រមព្រៀងដែលហាមឃាត់ការប្រើប្រាស់ ការផ្ទេរ ការផលិត និងការរក្សាទុកគ្រាប់បែកចង្កោម។

អ៊ីស្រាអែល និងអ៊ីរ៉ង់ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមរយៈពេល ១២ថ្ងៃ ដែលបង្កឡើងដោយយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាលពីថ្ងៃទី ១៣ ខែមិថុនា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm