របាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា អាជ្ញាធរតាលីបង់ កំពុងប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស រួមទាំងការធ្វើទារុណកម្ម និងការឃុំខ្លួនតាមអំពើចិត្ត ប្រឆាំងនឹងជនជាតិអាហ្វហ្គានីស្ថាន ដែលបង្ខំឲ្យត្រឡប់មកវិញ ដោយអ៊ីរ៉ង់ និងប៉ាគីស្ថាន។
អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មនុស្សដែលត្រឡប់ទៅប្រទេសនេះវិញ ដែលមានហានិភ័យពិសេសនៃការសងសឹក និងការរំលោភសិទ្ធិមនុស្សផ្សេងទៀត ដោយអាជ្ញាធរតាលីបង់ គឺជាស្ត្រី និងក្មេងស្រី បុគ្គលដែលមានទំនាក់ទំនងជាមួយអតីតរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខរបស់ខ្លួន អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល»។
«ការបំពានទាំងនេះ រួមមានការធ្វើទារុណកម្ម និងការប្រព្រឹត្តមិនត្រឹមត្រូវ ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន និងការគំរាមកំហែងដល់សន្តិសុខផ្ទាល់ខ្លួន»។