លោក ទុំ សារាយ បញ្ជាក់ពីកូតាកីឡាករបរទេស ក្រោយបន្ថែមខ្សែការពារប្រេស៊ីល Gabriel Silva

2025/07/24 11:26:24 pm        440

ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីនាំចូលខ្សែប្រកណ្ដាលសញ្ជាតិប្រេស៊ីល កីឡាករ Gabriel Silva ដែលធ្វើឲ្យចំនួនកីឡាករបរទេសរបស់ក្លិបលើសពីកូតាត្រៀមបានកំណត់ឲ្យលេងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ខាងមុខ។

គិតមកទល់ពេលនេះ Gabriel Silva អាចរាប់ជាកីឡាករបរទេសទី៧ ដែលក្លិបទើបនាំចូល បូករួមទាំងបរទេសបន្ដកុងត្រា តែបើរាប់ទាំងកីឡាករទីម័រខាងកើត Jhon Frith ដែលក្លិបមិនទាន់បញ្ជាក់ពីការបន្ដ ឬបញ្ចប់កុងត្រានោះ ខ្សែការពារចំណូលថ្មីនេះ អាចរាប់ជាកីឡាករបរទេសទី៨ របស់ ISI។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ រហូតមានការដាក់ការសង្ស័យថា មានកីឡាករចូលសញ្ជាតិ ឬមានត្រូវចាកចេញទៀតផង។

ពាក់ព័ន្ធនឹងកូតាកីឡាករបរទេស ដែលកំពុងផ្ទុះការចាប់អារម្មណ៍លោក ទុំ សារាយ គ្រូបង្វឹកក្រុមមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ បានបញ្ជាក់ថា អត់មានកីឡាករចូសសញ្ជាតិ ហើយក៏មិនមានកីឡាករចាកចេញដែរ តែជាការនាំចូលដើម្បីពង្រឹងក្រុមឲ្យបានខ្លាំង ត្រៀមប្រកួតប្រជែងស្វែងរកលទ្ធផលជូនថ្នាក់ដឹកនាំ បន្ទាប់ពីកំឡុង Pre-Season មានកីឡាករមួយចំនួនរងរបួស និងត្រូវធ្វើការវះកាត់ ដែលមិនអាចជួយក្រុមបានសម្រាប់ជើងទី១ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីខាងមុខ។ យ៉ាងណាលោក មិនបានបញ្ជាក់អំពីកីឡាករបរទេសរូបណា ដែលរងបួស មិនអាចជួយក្រុមបាននោះទេ ។

ប៉ុន្ដែក្រឡេកទៅចាប់អារម្មណ៍ ក្នុងចំណោមកីឡាករបរទេសចាស់-ថ្មីរបស់ក្លិបដំរីជ័យបច្ចុប្បន្ន មានកីឡាករ ២រូប ដែលបានធ្វើការវះកាត់ដំណាលគ្នា កាលពីចុងឆ្នាំ២០២៤ គឺកីឡាករ Jhon Frith និងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិនីហ្សេរីយ៉ា Emmanuel Chinonso ដែលក្លិបបានដំឡើងពីក្រុមយុវជន មកកាន់ក្រុមធំ ។ ការណ៍នេះ ទំនងពួកគេមិនទាន់ជាសះស្បើយ ១០០% ទើបក្លិបបាននាំចូលកីឡាករជាបន្ដបន្ទាប់ដើម្បីត្រៀមរដូវកាលថ្មីតែម្ដង។

ចំពោះកីឡាករបរទេស ៥រូបផ្សេងទៀត ដែលក្លិបនាំចូលរួម និងបន្ដកុងត្រាវិញ គឺមានខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Rodrigues, ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Bruno Ernandes, ខ្សែប្រយុទ្ធសញ្ជាតិហ្គីណេ Diakite Lancine, ខ្សែបម្រើជប៉ុន Sonosuke Onda និងខ្សែបម្រើសៀរ៉ាឡេអូន Umaru Samura។

គួរដឹងថា ក្លិប ISI ដង្កោសែនជ័យ ក្រោមការដឹកនាំរបស់លោក ទុំ សារាយ ជាគ្រូបង្វឹក ដោយមានលោក កាំង សេន ជាប្រធានក្លិបផង និងជាកីឡាករផង បានពង្រឹងក្រុមកាន់តែខ្លាំង ក្រៅពីកីឡាករបទេស ក្លិបក៏បានពង្រឹងធនធានកីឡាករក្នុងស្រុកផងដែរ ដើម្បីត្រៀមប្រកួតប្រជែងជាមួយទិសដៅកាន់តែខ្ពស់ ស្របពេលលោក ទុំ សារាយ ធ្លាប់បានអះអាងថា រដូវកាលថ្មី នឹងមិនធ្វើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន អាក់អន់ស្រពន់ចិត្តឡើយ ពោលគឺនឹងមានការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ទោះបីឈ្នះ ឬចាញ់ក៏ល្អមើលដែរ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        160
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm