អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី៖ អាមេរិកគួរតែផ្តោតលើទំនាក់ទំនងសេដ្ឋកិច្ច នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

2025/07/24 11:26:32 pm        63

អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ដែលផ្តល់សក្ខីកម្ម នៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសភាអាមេរិក អំពីការទប់ទល់ជាមួយចិន បានជំរុញឲ្យសហរដ្ឋអាមេរិក «បង្កើនទ្វេដង» លើការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ខ្លួន នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលទីក្រុងប៉េកាំងកំពុងប្រឹងប្រែងមានឥទ្ធិពល។

អំឡុងពេលនិយាយ កាលពីថ្ងៃពុធ (ទី២៣ ខែកក្កដា) លោក Morrison បានលើកឡើងថា សន្តិសុខសេដ្ឋកិច្ច គឺជាការផ្តោតលើសន្តិសុខសំខាន់បំផុតរបស់ប្រទេសជាច្រើន នៅអាស៊ីអាគ្នេយ៍ ហើយភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក លើបញ្ហាសេដ្ឋកិច្ច និងការវិនិយោគរបស់លោកខាងលិច ផ្តល់ជម្រើសដល់តំបន់។

លោកបានបញ្ជាក់ថា៖ «នៅពេលដែលប្រទេសចិនមានភាពសកម្មនៅក្នុងប្រទេសជាក់លាក់មួយ ការឆ្លើយតប មិនមែនតម្រូវឲ្យសហរដ្ឋអាមេរិក ឬការគាំទ្រពីសម្ព័ន្ធមិត្តផ្សេងទៀត ចាកចេញពីទីនោះទេ ផ្ទុយទៅវិញ ការឆ្លើយតបត្រូវបង្កើនទ្វេដង ហើយបង្ហាញវត្តមាននៅទីនោះឲ្យកាន់តែខ្លាំងក្លា ដើម្បីផ្តល់ជម្រើសឲ្យពួកគេ»។

គួរបញ្ជាក់ថា លោក Morrison ត្រូវបានអញ្ជើញឲ្យទៅនិយាយទៅកាន់គណៈកម្មាធិការពិសេស ស្ដីពីការប្រកួតប្រជែងយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និងបក្សកុម្មុយនីស្តចិន អំពីបទពិសោធន៍របស់រដ្ឋាភិបាលរបស់លោក ពាក់ព័ន្ធនឹងប្រទេសចិនដែលដាក់ទណ្ឌកម្មពាណិជ្ជកម្មក្រៅផ្លូវការចំនួន ២០ពាន់លានដុល្លារ បន្ទាប់ពីអូស្ត្រាលីបានអំពាវនាវឲ្យមានការស៊ើបអង្កេតអំពីប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០។

ទណ្ឌកម្មត្រូវបានលុបចោលដោយទីក្រុងប៉េកាំង បន្ទាប់ពីលោក Morrison បានចាញ់ការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០២២ ហើយរដ្ឋាភិបាលរបស់លោក Anthony Albanese បានស្វែងរកស្ថិរភាពទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm