ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) នេះថា កងកម្លាំងរុស្ស៊ីកំពុងប្រឹងប្រែង ដើម្បីបង្កើតតំបន់ទ្រនាប់នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន។
លោក Peskov បាននិយាយបន្ទាប់ពីមានកិច្ចចរចាសន្តិភាពជុំទី៣ រយៈពេលខ្លី ជាមួយអ៊ុយក្រែន កាលពីថ្ងៃពុធ ដែលភាគីទាំង២ បានពិភាក្សាអំពីការដោះដូរមនុស្សធម៌បន្ថែមទៀត ប៉ុន្តែមិនមានវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់នោះឡើយ។

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរបស់លោក Peskov ថា គ្មានការទម្លាយភាពទាល់ច្រកណាមួយ ត្រូវបានរំពឹងទុកថា នឹងកើតឡើងឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងពីលទ្ធភាពនៃការបង្កើត «តំបន់ទ្រនាប់» កាលពីខែមីនា នៅពេលលោកធ្វើដំណើរទៅត្រួតពិនិត្យតំបន់ Kursk របស់រុស្ស៊ី។ ហើយលោកបានបង្កើនផែនការនៅតាមព្រំដែននេះកាន់តែខ្លាំង នៅក្នុងកិច្ចប្រជុំមួយ នាថ្ងៃព្រហស្បតិ៍នេះ ជាមួយសមាជិកនៃរដ្ឋាភិបាល ក្នុងអំឡុងពេលដែលលោកបានពិភាក្សាពីតម្រូវការ ដើម្បី «ស្តារ និងកសាងគ្រប់យ៉ាងឡើងវិញដែលត្រូវបានបំផ្លាញ» នៅតំបន់ព្រំដែន៕
