អ្នកនាំពាក្យក្រសួងការពារជាតិ៖មកដល់ពេលនេះទាហានកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំដើម្បីប្រឆាំងទាហានឈ្លានពានថៃ

2025/07/24 05:49:46 pm        259

ភ្នំពេញ ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថានៅពេលវេលានេះ«ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ»កងទ័ពកម្ពុជាបានកំពុងឈរជើងយ៉ាងរឹមមាំ និងច្បាស់លាស់គ្រប់គោលដៅទាំងអស់ ការពារនូវបូរណភាពទឹកដីរបស់ខ្លួនដើម្បីប្រឆាំងការឈ្លានពានរបស់ទាហានថៃ។

 ក្នុងសន្និសីទសារព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់រសៀលនេះ ទាហានកម្ពុជា និងថៃបានកំពុងធ្វើការប្រយុទ្ធគ្នានៅឡើយទេពោលគឺបាញ់ប្រហារគ្នាយ៉ាងរប៉េះរប៉ោះ។ ប៉ុន្តែទោះជាយ៉ាងណាកងទ័ព កម្ពុជាយើងគ្មានការរាថយចំពោះការការពារនូវដែនអធិបតេយ្យរបស់ខ្លួនឡើយ ផ្ទុយទៅវិញមានតែទឹកចិត្តអង្គអាចក្លាហានប្រឆាំងនឹងចោរឈ្លានពាន។

​នៅក្នុងសន្និសីទសារព័ត៌មាននារសៀលនេះដែរ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ផងដែរថា ទាហានឈ្លានពានថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាទាំងព្រឹកព្រហាម ថ្ងៃទី២៤នេះ ហើយបាញ់មុនគេនៅតំបន់ប្រាសាទតាមាន់ធំ និងចំនួន៧កន្លែងទៀតនៅតាមបណ្តោយព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយការបាញ់ប្រហារនោះមិនត្រឹមតែលើកងទ័ពកម្ពុជានោះទេ គឺថែមទាំងបានបាញ់មកលើជនស៊ីវិលកម្ពុជាផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីមានការបាញ់ប្រហារមកលើទាហានកម្ពុជានោះ ប៉ុន្មាននាទីក្រោយមកកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជានោះឡើយ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានរបស់ទាហានថៃ ខណៈការឈ្លានពាននេះថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប និងប្រើប្រាស់អាវុធធនធ្ងន់ និងយន្តហោះចម្បាំងផងដែរ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។ លោកជំទាវបន្ថែមថាការឈ្លានពានរបស់ទាហានថៃ គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិថ្លែងអំណរគុណគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលបានដើរតួនាទីយ៉ាងសំខាន់ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
2026/04/01 07:28:35 pm        1
មន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
2026/04/01 07:09:21 pm        1
កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ
2026/04/01 06:45:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am