ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky ដែលដឹកនាំគណៈប្រតិភូក្រុងម៉ូស្គូ បាននិយាយបន្ទាប់ពីកិច្ចចរចាជុំទី៣ជាមួយអ៊ុយក្រែនថា រុស្ស៊ីបានស្នើសុំប្រគល់សាកសពទាហានអ៊ុយក្រែន ៣.000នាក់ទៀត ទៅឲ្យទីក្រុងគីវ។

លោកបានចង្អុលបង្ហាញថា៖«យើងបានស្នើសុំប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន ៣.000 នាក់ទៀត ទៅឲ្យអ៊ុយក្រែន ដោយមិនកំណត់ពេលវេលាជាក់លាក់ណាមួយឡើយ ព្រោះមានបញ្ហាបច្ចេកទេសមួយចំនួន រួមទាំងភាពអាចរកបាននូវរថយន្តបំពាក់ទូក្លាសេ និងរថយន្តពិសេស នៅក្នុងប្រទេសអ៊ុយក្រែន» ។
លោក Medinsky បន្ថែមថា៖«នៅដែលទីក្រុងគីវ ត្រៀមលក្ខណៈបច្ចេកទេស ដើម្បីទទួលសាកសពទាំងនោះរួចរាល់ ពួកគេនឹងត្រូវផ្ទេរទៅឲ្យអ៊ុយក្រែន ដោយមានជំនួយពីអង្គការកាកបាទក្រហម»។
