ក្រិកអញ្ជើញលីប៊ីឲ្យចូលរួមកិច្ចពិភាក្សាតំបន់ដែនសមុទ្រ ដើម្បីសម្រាលភាពតានតឹង ក្នុងទំនាក់ទំនង

2025/07/24 07:01:50 pm        49

បើតាមនាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis បានឲ្យដឹងកាលពីល្ងាចថ្ងៃពុធ (ទី២៣ ខែកក្កដា) ថា ប្រទេសក្រិកបានអញ្ជើញរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសលីប៊ី នៅទីក្រុងទ្រីប៉ូលី ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។

ចំណាត់ការនេះ មានគោលបំណងកែលម្អទំនាក់ទំនង រវាងប្រទេសជិតខាងទាំង២ ដែលជួបនឹងភាពអាប់អួដោយសារកិច្ចព្រមព្រៀងដែនសមុទ្រដ៏ចម្រូងចម្រាសដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១៩ រវាងរដ្ឋាភិបាលលីប៊ី និងទួរគី ជាគូសត្រូវដ៏យូរអង្វែងរបស់ប្រទេសក្រិកដែលបានគូសផែនទីតំបន់សមុទ្រ នៅកៀកនឹងកោះ Crete របស់ក្រិក។

លោក Mitsotakis បានប្រាប់ទូរទស្សន៍ក្នុងស្រុក Skai ថា៖ «យើងសូមអញ្ជើញ ហើយខ្ញុំគិតថា អ្នកប្រហែលជានឹងឃើញវឌ្ឍនភាព ក្នុងតំបន់នេះឆាប់ៗ។ យើងអញ្ជើញរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី ដើម្បីពិភាក្សាជាមួយប្រទេសក្រិក អំពីការកំណត់ខ្ពង់រាប និងតំបន់សេដ្ឋកិច្ចផ្តាច់មុខ»។

ប្រទេសក្រិកនៅឆ្នាំនេះ បានចាប់ផ្តើមបើកការកិច្ចប្រឹងប្រែងថ្មីមួយ ដើម្បីអភិវឌ្ឍធនធានអ៊ីដ្រូកាបូនរបស់ខ្លួន នៅម្ដុំកោះ Crete ជាចំណាត់ការដែលលីប៊ីបានជំទាស់ ដោយផ្ដល់ហេតុផលថា ប្លុកមួយចំនួន បានរំលោភលើតំបន់ដែនសមុទ្ររបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ស្វីសស្រឡាំងកាំងនឹងអាត្រាពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ខណៈស្វែងរកដំណោះស្រាយអាចទទួលយកបាន
2025/08/02 01:07:56 pm        1
ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
2025/08/02 11:49:31 am        1
អាមេរិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចឈានដល់ក្រោយការចរចាក្នុងទីក្រុង
2025/08/02 11:46:43 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ

2025/08/02 01:19:41 pm
​ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm
​ស្វីសស្រឡាំងកាំងនឹងអាត្រាពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ខណៈស្វែងរកដំណោះស្រាយអាចទទួលយកបាន
2025/08/02 01:07:56 pm
​ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
2025/08/02 12:46:09 pm
​ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
2025/08/02 11:49:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/01 03:30:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am