ហ្វីលីពីន៖ ការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក «មិនទាន់ចប់នៅឡើយទេ»

2025/07/25 02:28:39 am        101


ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) នេះ បានបញ្ជាក់ថា ការចរចា អំពីអត្រាពន្ធ ១៩ភាគរយថ្មី ដែលសហរដ្ឋអាមេរិកដាក់លើប្រទេសហ្វីលីពីន គឺ «មិនទាន់បញ្ចប់នៅឡើយទេ» ស្របពេលបង្ហាញពីក្តីបារម្ភ អំពីផលប៉ះពាល់ដែលអាចកើតមានដោយសារកិច្ចព្រមព្រៀងនេះ លើវិស័យកសិកម្មរបស់ប្រទេស។

លោកប្រធានាធិបតី Ferdinand Marcos បានវិលត្រលប់ទៅកាន់ទីក្រុងម៉ានីលវិញ កាលពីល្ងាចថ្ងៃពុធ (ទី២៣ ខែកក្កដា) បន្ទាប់ពីមានដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកធានាបាននូវការបញ្ចុះអត្រាពន្ធលើទំនិញហ្វីលីពីន ពី ២០ភាគរយ មកត្រឹម ១៩ភាគរយ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ ខណៈពេលដែលអ្នករិះគន់មួយចំនួន បានចោទសួរអំពី សម្បទានមានកម្រិតនោះ លោក Marcos បានទទូចថា វាគឺជា «សមិទ្ធិផលដ៏សំខាន់»។

ទន្ទឹមនឹងនោះដែរ ប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ពី «ការមិនជាប់កាតព្វកិច្ចពន្ធ» សម្រាប់ទំនិញអាមេរិក ដែលនាំចេញទៅកាន់ហ្វីលីពីន ដោយធ្វើឲ្យមានមន្ទិលសង្ស័យកាន់តែខ្លាំងឡើងបន្ថែមទៀត នៅទីក្រុងម៉ានីល ជុំវិញអតុល្យភាពដែលត្រូវបានមើលឃើញយ៉ាងច្បាស់ក្រឡែត។

តែទោះជាយ៉ាងណាក្ដី នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) នេះ ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Marcos គឺលោក Frederick Go បាននិយាយថា មិនមែនពន្ធទាំងអស់ នឹងត្រូវបានលើកលែងនោះទេ ហើយថា ការពិភាក្សាបន្ថែមទៀត កំពុងបន្តប្រព្រឹត្តទៅ។ 

លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «ការចរចាមិនទាន់បានបញ្ចប់នៅឡើយទេ។ ក្រុមការងារបច្ចេកទេសរបស់យើង នឹងបន្តធ្វើការជាមួយសមភាគីរបស់ពួកគេ ពីអាមេរិក ដើម្បីបញ្ចប់សេចក្ដីលម្អិតនៃការរៀបចំនេះ។ នៅមានរឿងជាច្រើនដែលត្រូវពិភាក្សា»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm