រលកកម្តៅទី ៣នៃរដូវក្តៅក្នុងតំបន់បាល់កង់ នាំឲ្យកម្រិតទឹកធ្លាក់ចុះទាបគួរឲ្យព្រួយបារម្ភនៅអាសស្តុកទឹក Gruza ស្ថិតក្នុងតំបន់ស៊ីបេរី ។
លោក Nebojsa Vitakic គឺជាអ្នកនេសាទក្នុងស្រុកមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កម្រិតទឹកបានធ្លាក់ចុះរាល់ថ្ងៃ ដោយសារគ្មានភ្លៀងធ្លាក់ និងរីងស្ងួតទន្លេក្បែរៗនោះ ។
លោក Marija Simic Savic គឺជាប្រធានកម្មវិធីរបស់សមាគម EKOMAR ចាត់ទុកស្ថានភាពបច្ចុប្បន្នថាស្ថិតក្នុងគ្រាអាសន្ន ដោយលោកបញ្ជាក់ថា កម្រិតទឹក បានធ្លាក់ចុះទាបក្នុងរយៈពេល ១ទសវត្សរ៍ ។
កាលពីខែមុន តំបន់ជាច្រើននៅអឺរ៉ុបខាងលិចបានជួបរលកកម្តៅធ្ងន់ធ្ងរបង្កឲ្យកើតមានភ្លើងឆេះព្រៃ និងការប្រកាសអាសន្នសុខភាពនៅទូទាំងតំបន់ ។
នៅជុំវិញពិភពលោក ឆ្នាំ ២០២៤ គឺជាឆ្នាំក្តៅជាងគេបំផុតជាប់កំណត់ត្រា ពេលដែលសីតុណ្ហភាពកើនឡើង ១,៥អង្សាសេពីលើកម្រិតមុនបដិវត្តន៍ឧស្សាហកម្មជាលើកដំបូង ៕