នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីនប្រញាញគ្នាដណ្តើមអាហារនៅផ្ទះបាយស៊ុប ស្ថិតក្នុងទីក្រុងហ្កាហ្សា ស្របពេលដែលវិបត្តិស្បៀងអាហារនៅតំបន់ឡោមព័ន្ធមួយនេះ កាន់តែអាក្រក់ខ្លាំង ។
លោក Tayseer Naeem គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបមកពីជំរំ Beit Hanoun និយាយថា តើវាជាសេចក្តីអាម៉ាស់ឬ? ពួកយើងស្រេកឃ្លានខ្លាំងណាស់ គ្រប់គ្រាន់ហើយ លោកមិនអាចទទួលបានអាហារពេលព្រឹកសម្រាប់កូនៗរបស់លោកនោះទេ លោកចង់បានអាហារពេលព្រឹកសម្រាប់កូនៗរបស់លោក ។ មនុស្ស ២២នាក់ និងអ្នករងរបួស សម្រាប់ឲ្យលោកមើលថែ បន្ថែមពីលើកុមារកំព្រា ។
លោកបន្តថា កុមារកំព្រាគ្រប់គ្រាន់ហើយ គ្រប់គ្រាន់ហើយចំពោះអ្វីដែលបានកើតឡើង លើសពីគ្រប់គ្រាន់ទៅទៀត ។
អ៊ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីដើមខែមីនា ហើយនិងបានបើកឡើងវិញជាមួយនឹងការរឹតត្បិតថ្មីកាលពីខែឧសភា ដោយពួកគេនិយាយថា ពួកគេប្តេជ្ញាចិត្តឲ្យជំនួយចូល ប៉ុន្តែត្រូវគ្រប់គ្រងវា ដើម្បីចៀសវាងធ្លាក់នៅក្នុងកណ្តាប់ដៃរបស់ក្រុមជីវពលហាម៉ាស ។
តំបន់ហ្កាហ្សាដែលមានមនុស្សរស់នៅជាង ២លាននាក់ បានជួបកង្វះស្បៀងអាហារ ទឹក និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តធ្ងន់ធ្ងរបំផុត ក្នុងនោះអ្នកស្រុកជាច្រើន ត្រូវបានសម្លាប់ អំឡុងពេលព្យាយាមទទួលជំនួយនៅចំណុចចែកចាយមានដែនកំណត់របស់មូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
ការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនជិត ៦ម៉ឺននាក់ ខណៈដែលមនុស្សស្ទើតែទាំងមូលនៅក្នុងដែនដីមួយនេះ ជម្លៀសខ្លួន និងបណ្តាលឲ្យមានវិបត្តិស្រេកឃ្លានធ្ងន់ធ្ងរ ៕