ភូមិជាច្រើនត្រូវបានជម្លៀសមនុស្សចេញ ខណៈភ្លើងឆេះព្រៃឈានចូលថ្ងៃទី ៤នៅប្រទេសទួរគី

2025/07/25 03:29:53 am        27

នៅខេត្តភាគពាយ័ព្យ Bilecik ប្រទេសទួរគី ភ្លើងឆេះព្រៃបានឆាបឆេះឈានចូលដល់ថ្ងៃទី ៤ ជាប់ៗគ្នា ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមទប់ស្កាត់អណ្តាតភ្លើង និងជម្លៀសមនុស្សចេញពីភូមិជាច្រើន ។

ភ្លើងឆេះព្រៃ ៦កន្លែងដាច់ដោយឡែកពីគ្នា កំពុងឆាបឆេះនៅទូទាំងប្រទេសទួរគីនាថ្ងៃព្រហស្បតិ៍នេះ ហើយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រម៉ាញ់លោក Ibrahim Yumakli បានព្រមានកាលពីថ្ងៃពុធថា ខ្យល់បក់ខ្លាំង អាកាសធាតុក្តៅស្ងួត និងស្ថានភាពអាកាសធាតុផ្សេងទៀត បានធ្វើឲ្យកើតមានហានិភ័យកាន់តែធ្ងន់ធ្ងរនៃភ្លើងឆេះព្រៃបន្ថែមទៀត ។

លោក Yumakli និយាយកាលពីយប់ថ្ងៃពុធថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ១០នាក់ បានស្លាប់ និង ១៤នាក់ផ្សេងទៀត រងរបួស អំឡុងព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅខេត្តភាគកណ្តាល Eskisehir ។

អ្នកស្រុកនៅក្នុងភូមិ Selcik ស្ថិតក្នុងស្រុក Osmaneli ខេត្ត Bilecik បានជម្លៀសខ្លួនកាលពីថ្ងៃពុធ ប៉ុន្តែក្រោយមកត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកកាន់ភូមិវិញ ក្រោយលែងមានការគំរាមកំហែងពីភ្លើងឆេះព្រៃ ។

លោក Cemil Karadag គឺជាអ្នកស្រុកម្នាក់រស់នៅក្នុងភូមិ Osmaneli និយាយថា លោកអាចនិយាយបានថា វាគឺជាភ្លើងឆេះព្រៃធំបំផុតនៅក្នុងប្រវត្តិសាស្រ្តភូមិ Osmaneli ។ ភូមិ Osmaneli ពុំធ្លាប់ដែលមើលឃើញភ្លើងឆេះព្រៃបែបនេះកាលពីមុនមកនោះទេ ។

លោកបន្តថា វាបានហ៊ុមព័ទ្ធភូមិរបស់ពួកយើងពី ៣ជ្រុង ពួកគេមិនអាចអន្តរាគមន៍បាននោះទេ វារីករាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែអរគុណព្រះដែលភូមិរបស់ពួកយើងមិនរងការខូចខាតច្រើន ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm