ស្វីស៖ ការពិភាក្សាជុំវិញជម្លោះនៅអ៊ុយក្រែន និងបញ្ហាសន្តិសុខតំបន់អឺរ៉ុបរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកនៅជំនួបចរចាក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស ពុំមានសញ្ញារួមតូចនៃការខ្វែងគំនិតគ្នារវាងភាគីទាំង២ នោះទេ។ ខណៈទីក្រុងម៉ូស្គូនៅតែអះអាងដដែលៗថា ទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនមិនអាចទទួលយកបានទេ។
ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ពជាច្រើននៅជិតព្រំដែនប្រទេសអ៊ុយក្រែន ខណៈដែលទទូចឲ្យសម្ព័ន្ធណាតូដឹកនាំដោយសហរដ្ឋអាមេរិក ទាត់ចោលការទទួលយករដ្ឋរបស់អតីតសហភាសូវៀតមួយនេះចូលជាសមាជិក ឬការពង្រីកយោធាបន្ថែមទៀតចូលទៅក្នុងដូចអ្វីដែលទីក្រុងម៉ូស្គូមើលឃើញថា ជាការដាកពង្រាយកងព័ទក្បែររបងផ្ទះរបស់ខ្លួន។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គួរឲ្យស្ដាយយើងមានការខ្វែងគំនិតគ្នាគ្នាយ៉ាងខ្លាំង នៅក្នុងវិធីសាស្ត្រជាគោលការណ៍នានារបស់យើងចំពោះបញ្ហានេះ។ សហរដ្ឋអាមេរិក និងរុស្ស៊ីមានទស្សនៈផ្ទុយគ្នាលើរបៀបមួយចំនួនដែលត្រូវធ្វើ។
បន្ទាប់ពីការចរចាដោយគ្មានភាពរីកចម្រើនរយៈពេលជាង ៧ម៉ោងនៅក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទលោក Ryabkov បាននិយាយថា ក្រុមមន្ត្រីរុស្ស៊ីយល់ឃើញថា ភាគីអាមេរិកបានទទួលយកសំណើរមួយចំនួនរបស់រុស្ស៊ីទៅពិចារណា។ ចំណែកលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកវិញបានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីបានផ្ដល់គំនិតមួយចំនួនដែលប្រទេសទាំង២ អាចផ្ដល់ឲ្យគ្នាទៅវិញទៅមកដែលនឹងក្លាយជាផលប្រយោជន៍សន្តិសុខសម្រាប់ប្រទេសទាំង២ និងការពង្រឹងស្ថិរភាពជាយុទ្ធសាស្ត្រផងដែរ៕
អត្ថបទ៖ សុខមាន