រដ្ឋមន្រី្តសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ក្នុងការបង្កើតផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ

2025/07/25 04:03:41 am        116

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើ្ជញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ដែលមានការចូលរួមពីសាស្រ្តាចារ្យ អ្នកជំនាញជាតិ និងអន្តរជាតិជាង៤០រូប មកពី៩ប្រទេសផ្សេងគ្នា រយៈពេល២ថ្ងៃ ក្នុងការបង្កើតផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល, នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ 

​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំដែងនូវការថ្លែងអំណរគុណវត្តមានដ៏មានតម្លៃរបស់អ្នកជំនាញជាន់ខ្ពស់ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចែករំលែកចំណេះដឹងដ៏សម្បូរបែបរបស់ខ្លួន និងរួមគ្នាបង្កើតឡើងនូវអនាគតមួយដ៏ភ្លឺស្វាង សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកលនេះ ដែលនឹងក្លាយជាផ្នែកមួយ សម្រាប់លើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចអំពីភាពចាំបាច់ នៃការងារស្រាវជ្រាវ នវានុវត្តន៍ ដើម្បីការលើកម្ពស់សុខភាព និងទប់ស្កាត់ការប៉ះពាល់សុខភាព តាមរយៈការគិតគូរ ប្រកបដោយភាពបុរេសកម្ម ការពារ និងទប់ស្កាត់ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីភាពប្រទាក់ក្រឡាគ្នា លើតម្រូវការចាំបាច់ សម្រាប់ការសិក្សាស្រាវជ្រាវ ទាំងជំងឺមិនឆ្លង និងជំងឺឆ្លង ដោយបង្ហាញនូវបទពិសោធន៍ទំនាក់ទំនងនៃជំងឺកូវីដ-១៩ លើបុគ្គលដែលមានជំងឺរ៉ាំរ៉ៃមួយចំនួនជាដើម។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការគាំទ្រយ៉ាងមុតមាំ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល ដែលជាមណ្ឌលស្រាវជ្រាវជាតិ និងជាចំណែកមួយ នៃការស្រាវជ្រាវសុខភាពសកល ដើម្បីធ្វើឱ្យប្រសើរឡើង ក្នុងវិស័យសុខាភិបាល និងកំណត់អាទិភាពសុខាភិបាលចាំបាច់ ដែលនឹងជាធាតុចូលសម្រាប់ការរៀបចំគោលនយោបាយសុខាភិបាល ឆ្លើយតបនឹងតម្រូវការសុខភាពជាក់ស្តែង។ ឯកឧត្តមសាស្រ្តាចារ្យ បានបង្ហាញនូវក្តីរំពឹងថា មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកលនេះ ដែលនឹងដើរតួយ៉ាងសំខាន់ ដូចខាងក្រោម៖ 

១- ជាមជ្ឈមណ្ឌលកណ្តាលមួយ (Hub) សម្រាប់ស្វែងរក និងសំយោគនូវចំណេះដឹងសុខភាពថ្មីៗបំផុតលើសកលលោក  សម្រាប់ជួយជាធាតុចូលដ៏សំខាន់ជូនដល់ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពអន្តរជាតិនានា យកទៅរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្ត សម្រាប់ដោះស្រាយបញ្ហាសុខភាពបន្ទាន់ និងចាំបាច់បំផុតរបស់យើង រួមមានទាំង ជំងឺឆ្លង ជំងឺមិនឆ្លង និងការគំរាមកំហែងសុខភាពជាសកល ដែលកំពុងកើតឡើង។

២- ជាមជ្ឈមណ្ឌលប្រមូលផ្តុំ និងកសាងធនធានអ្នកស្រាវជ្រាវជំនាន់ថ្មី ដែលមានពហុជំនាញនិងចេះធ្វើការជាក្រុម ដែលមានកម្រិតស្តង់ដាអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលក្នុងពេលបំពេញការងារ ជាប្រចាំដល់អ្នកស្រាវជ្រាវទាំងនោះ ឱ្យអនុវត្តជាក់ស្តែងក្នុងគម្រោងស្រាវជ្រាវផ្សេងៗ ដោយផ្អែកលើគោលការណ៍កិច្ចសហការ និងសហប្រតិបត្តិការជាតិ និងអន្តរជាតិប្រកបដោយនិរន្តរភាព និងចីរភាព។ 

៣- ជា Platform មួយដែលមានគណនេយ្យភាព និងធានានូវប្រសិទ្ធភាពខ្ពស់ ក្នុងការសម្របសម្រួលជាមួយគ្រប់ដៃគូជាតិ និងអន្តរជាតិ លើការងាររៀបចំ និងដំណើរការការងារស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាល តាមរយៈការពង្រឹងភាពជាដៃគូរវាងអង្គភាពបណ្តុះបណ្តាល មន្ទីរពេទ្យជាតិ មូលដ្ឋានសុខាភិបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអន្តរជាតិនានា ដើម្បីបង្កើតជាកម្លាំងរួមបញ្ចូលគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការស្រាវជ្រាវ និងនវានុវត្តន៍។

៤-ជាមជ្ឈមណ្ឌលមួយដែលស្វែងយល់ពីសក្តានុពលនៃសុខភាពឌីជីថល និងបច្ចេកវិទ្យាទំនើបថ្មីៗ និងចាប់យកសក្តានុពលទាំងឡាយនៃការវិវឌ្ឍទាំងនោះឱ្យអស់លទ្ធភាព ដើម្បីជួយរៀបចំជាគំរូដើម (Prototype) ជូនដល់ក្រសួងសុខាភិបាល ក្នុងទិសដៅ ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាបម្រើសុខភាពជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានសេវាសុខាភិបាលឡើយ។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍បន្ថែម ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយ ១) បន្តអនុវត្តការងារប្រកបដោយភាពនវានុវត្តន៍ ព្រោះនវានុវត្តន៍ នឹងមិនមានទីបញ្ចប់ទេ ២) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីកៀងគរធនធាន ទាំងថវិកា និងជំនួយបច្ចេកទេស ដើម្បីពង្រឹងបន្ថែមការងារបណ្តុះបណ្តាល និងការងារស្រាវជ្រាវរបស់សាកលវិទ្យាល័យ ៣) ពង្រឹងការងារស្រាវជ្រាវ ឆ្លើយតបនឹងតម្រូវការសុខភាពនៃប្រទេសកម្ពុជា តំបន់ និងសាកលលោក ដោយគោរពក្រមសីលធម៌ស្រាវជ្រាវ ព្រមទាំងត្រូវមានតម្លាភាព និងនិរន្តរភាព៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm