នៅថ្ងៃព្រហស្បតិ៍នេះ រថយន្តក្រុងបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យស្ថិតនៅជិតទីក្រុង Sweida នៅភាគខាងត្បូងប្រទេសស៊ីរី ធ្វើដំណើរទៅកាន់ទីក្រុងមួយនេះ ដើម្បីជម្លៀសខ្លួនជនស៊ីវិល ។
ការប៉ះទង្គិចនិកាយសាសនា បានកើតឡើងនៅក្នុងទីក្រុង Sweida ក្នុងខែនេះ រវាងក្រុមជនជាតិភាគតិច Druze និងក្រុមកុលសម្ព័ន្ធស៊ីរី Bedouin ។
ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយបានកើតមានឡើងរវាងក្រុមជីវពល Druze និងកងកម្លាំងរដ្ឋាភិបាលដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុង Sweida ដើម្បីបង្រ្កាមភាពរំជើបរំជួល ។
ការប្រយុទ្ធគ្នានេះដែរ បណ្តាលឲ្យមនុស្សជាង ៣០០នាក់ស្លាប់ និងបានអូសទាញឲ្យមានការជាប់ពាក់ព័ន្ធរបស់ប្រទេសជិតខាងអ៊ីស្រាអែល ដែលបានបើកការវាយប្រហារតាមច្រកអាកាសលើតំបន់ភាគខាងត្បូងស៊ីរី និងលើក្រសួងការពារជាតិស៊ីរីនៅទីក្រុងដាម៉ាសកាលពីសប្តាហ៍មុន ។
អ៊ីស្រាអែលនិយាយថា ពួកគេការពារជនជាតិភាគតិច Druze ដែលជាជនជាតិភាគតិចដ៏សំខាន់មួយផងដែរនៅក្នុងប្រទេសអ៊ីស្រាអែល ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អ៊ីស្រាអែល និងស៊ីរី បានយល់ព្រមបទឈប់បាញ់ដែលគាំទ្រដោយប្រទេសទួរគី ហ៊្សកដានី និងប្រទេសជិតខាងផ្សេងទៀត ៕