ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៤ ខែកក្កដានេះ បានបង្ហោះសារញ្ជាក់ថា ថាក់ សុីន បានប្រើប្រាស់សង្រ្គាមដើម្បីសងសឹក ហ៊ុន សែន ដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ
សម្ដេចតេជោសរសេរថា មុននេះ ថាក់ សុីន បង្ហោះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ សុីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។
សម្ដេចថ្លែងថា ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ សុីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។
សម្ដេចតេជោបន្តថា ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ។

