Sadio Mane ស៊ុត​បាល់ ១១​ម៉ែត្រ​ចុង​ម៉ោង​ឱ្យ​សេ​ណេ​ហ្កា​ល់​ឈ្នះ​ហ្ស៊ី​ម​បាប​វ៉េ ខណៈ​ជើងឯក ​៤សម័យ​ហ្កា​ណា​ចាញ់​ម៉ា​រ៉ុ​ក

2022/01/11 05:42:56 pm        82

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Liverpool, Sadio Mane បាន​ជួយ​ក្រុម​ជំរើសជាតិ​សេ​ណេ​ហ្កា​ល់​ដណ្ដើម​បាន​ ៣ពិន្ទុ​នៅ​ការប្រកួត​ដំបូង​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអាហ្វ្រិក Africa Cup of Nations ក្រោយ​យកឈ្នះ​ហ្ស៊ី​ម​បាប​វ៉េ​។ ​​ហ្ស៊ី​ម​បាប​វ៉េសំណាង​មិនល្អ​នៅ​ចុង​ម៉ោង​ទៅហើយ​នៅពេល​កំហុស​នៅក្នុង​តំបន់​គ្រោះថ្នាក់ធ្វើឱ្យ​ខ្សែប្រយុទ្ធ Liverpool, Sadio Mane ជា​អ្នក​ស៊ុត​សំរេច​គ្រាប់​បាល់​ជ័យជំនះ​នៅ​នាទី​ទី៩០+៧​។

​​ប្រកួត​នេះ​សេ​ណេ​ហ្កា​ល់អ​វត្តមាន​កីឡាករ​ច្រើន​ដោយសារ​ឆ្លង Covid-19 ពោលគឺ​កីឡាករ​ក្នុង​ក្រុម​មានតែ ១៧នាក់​ប៉ុណ្ណោះក្រៅពីនោះ ១១នាក់​ផ្សេងទៀត​មាន​របួស និង​ឆ្លង Covid-19​។ ​​សេ​ណេ​ហ្កា​ល់កំ​ពុង​ស្វែង​រកពាន Africa Cup of Nations ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ បន្ទាប់ពី​ចុងក្រោយ​បំផុត​បាន​ត្រឹម​ជើងឯក​រង​កាលពី​ឆ្នាំ២០១៩ ចាញ់​អាល់​ហ្សេ​រី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​ក្នុង​ពូ​ល​នេះដែរ​ហ្គី​ណេ​យកឈ្នះ​ម៉ាឡាវី ១-០ ដូចគ្នា​ដើម្បី​ឈរ​លេខ ១ ក្នុង​ពូ​ល B ជាមួយ​សេ​ណេ​ហ្កា​ល់​។

​​ងាក​មក​ការប្រកួត​នៅក្នុង​ពូ​ល C ក្រុម​ជើងឯក ៤សម័យ​ហ្កា​ណា​ចាប់ផ្តើម​មិនបាន​ល្អ​ឡើយ​ក្រោយ​ចាញ់​ម៉ា​រ៉ុ​ក ១-០ ប្រកួត​ដំបូង​ក្នុង​ពូ​ល​។ ​​មួយ​គ្រាប់​ជ័យជំនះ​របស់​ម៉ា​រ៉ុ​ក​សំរេចបាន​នៅ​នាទី​ទី៨៣ ដោយ​ខ្សែប្រយុទ្ធ​ក្លិប​បារាំង Angers, Sofiane Boufal​។ ​នៅក្នុង​ពូ​ល​នេះដែរ​ហ្កា​បុក​ក៏​យកឈ្នះ ១-០ ផងដែរ​លើ​កូ​ម៉ូ​រ៉ូ​ស​ដើម្បី​ទទួលបាន ៣​ពិន្ទុ​ជាមួយ​ម៉ា​រ៉ុ​ក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm