ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ កក្កដា បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មី «Knyaz Pozharskiy» នៅទីក្រុង Severodvinsk ភាគខាងជើងប្រទេសរុស្ស៊ី។

វិមានក្រឹមឡាំង បាននិយាយថាឧបនាយករដ្ឋមន្ត្រីទីមួយ លោកDenis Manturov រដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋ លោកAlexei Dyumin ជំនួយការប្រធានាធិបតី លោក Nikolay Patrushev និងមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី លោក Alexander Moiseev ក៏បានចូលរួមក្នុងពិធីនេះ។

យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថា នាវា « Knyaz Pozharskiy» គឺជានាវាមុជទឹកនុយក្លេអ៊ែរជំនាន់ទី៤ បំពាក់ដោយប្រព័ន្ធមីស៊ីល អាវុធបាញ់នាវាទំនើប ប្រព័ន្ធស្វែងរក និងបច្ចេកវិទ្យាប្រើរលកសញ្ញា អាវុធប្រើរលកសញ្ញានិងសំឡេងក្រោមទឹកនិងមានភាពបត់បែនខ្ពស់ និងប្រព័ន្ធរារាំងសំឡេងមិនឲ្យគេចាប់បាន។