យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ព្យុះទីហ្វុង Co-May បានវាយបោកបក់ដល់ដីគោកនៅភាគខាងជើងប្រទេសហ្វីលីពីននៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដានេះ បណ្តាលឱ្យមានបំណាក់ដី និងទឹកជំនន់ និងការជម្លៀសមនុស្សរាប់ពាន់នាក់។
វីដេអូពីឆ្មាំឆ្នេរល្បាតឆ្នេរប្រទេសហ្វីលីពីន បានបង្ហាញឱ្យឃើញមនុស្សជាច្រើនត្រូវបានជម្លៀសចេញនៅក្នុងខេត្តមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែទឹកជំនន់បណ្តាលមកពីភ្លៀងមូសុងកើនឡើងបង្កឡើងដោយព្យុះទីហ្វុង Co-May ចូលមកដល់។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារអាកាសធាតុរដ្ឋបានឲ្យដឹងថា នៅម៉ោង ៨:០០នាទីព្រឹកម៉ោងក្នុងស្រុក ព្យុះទីហ្វុងបានចុះខ្សោយទៅជាព្យុះត្រូពិក ខណៈវាបន្តផ្លាស់ទីកាត់តំបន់ភ្នំភាគពាយ័ព្យកោះ Luzon។
ជាមធ្យម ព្យុះត្រូពិកប្រហែល២០ បានវាយបោកបក់លើប្រទេសហ្វីលីពីនក្នុងមួយឆ្នាំៗ ដែលនាំមកនូវភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងបំណាក់ដី។