អ្នកស្លាប់ដោយសារភាពអត់ឃ្លាននៅហ្កាហ្សា ឡើងដល់ ១១៥នាក់ ខណៈអ៊ីស្រាអែល បន្តវាយប្រហារ

2025/07/25 07:40:10 pm        259

ប្រភពពីមន្ទីរពេទ្យបានប្រាប់សារព័ត៌មាន Al Jazeera មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ រួមទាំងអ្នកកំពុងស្វែងរកជំនួយ ក្នុងការវាយប្រហារដែលកំពុងបន្តឥតឈប់ឈររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (២៤ កក្កដា) ហើយមនុស្សយ៉ាងតិច ២នាក់ បានស្លាប់បន្ថែមទៀតដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ស្របពេលមានកំហឹងជាអន្តរជាតិ កាន់តែខ្លាំងឡើងចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាម។

ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃព្រហស្បតិ៍ដដែលនេះថា គិតមកទល់ពេលនោះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១១៥នាក់ បានស្រេកឃ្លានដល់ស្លាប់ នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមសង្រ្គាមលើតំបន់ប៉ាឡេស្ទីននេះក្នុងខែតុលា ឆ្នាំ២០២៣មក ហើយការស្លាប់ភាគច្រើន ដែលមានកុមារជាច្រើននាក់ កើតមាននៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ព្រមានថា "ក្រុមគ្រួសារហ្កាហ្សាកំពុងទាល់ច្រក" ស្របពេលមានវិបត្តិអត់ឃ្លាន។ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានបន្ថែមថា អ៊ីស្រាអែលបាននិងកំពុងរារាំងខ្លួនមិនឱ្យផ្ទៀងផ្ទាត់ជំនួយ ដែលរង់ចាំនៅមជ្ឈមណ្ឌលចែកចាយ។

អ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុងលើតំបន់ហ្កាហ្សាក្នុងខែមីនា ហើយបានអនុញ្ញាតឱ្យមានជំនួយតិចតួចណាស់ចូលក្នុងទឹកដីនេះតាំងពីចុងខែឧសភាមក ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងការព្រមានពីភាពអត់ឃ្លានដ៏ច្រើនលើសលប់៕


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm